03/04/2016 10:02 GMT+7 Email Print Like 0

រដ្ឋមន្រ្តីការបរទេសអាស៊ានថ្កោលទោសការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Lahore


ទាហានប៉ាគីស្ថានយាមនៅខាងក្រៅសួនឧទ្យានមួយនៅទីក្រុង Lahore នាថ្ងៃទី២៨ មិនា(រូបថត៖Xinhua/TTXVN)

គណៈលេខាធិការដ្ឋានសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍​(អាស៊ាន) នាថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៦​បាន​ប្រកាស​សេចក្ដី​ថ្លែងការណ៍ របស់រដ្ឋមន្រ្តីការបរទេស​អាស៊ាន ស្ដីអំពីការវាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅទី​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន​។ សេចក្ដីថ្លែងការណ៍នេះ​បានលើក​ច្បាស់ថា ប្រទេស​សមាជិក​អាស៊ាន​ទាំង​ឡាយ​​ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារអត្តឃាតដោយគ្រាប់ បែកនៅ​ទីក្រុង Lahore របស់​សាធារណៈ​រដ្ឋអ៊ីស្លាម​ប៉ាគីស្ថាន ដែលបណ្ដាលឲ្យមនុស្ស៧២​នាក់ស្លាប់​និង៣០០នាក់​ទៀតរង​របួស​កាលពី​ថ្ងៃទី​២៧ ខែ​មិនា កន្លងទៅ។ អាស៊ានសំដែង​ការសោក​ស្ដាយ​ដ៏ជ្រាល​ជ្រៅហើយ​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជនប៉ាគីស្ថាន ជាពិសេសជាមួយគ្រួសារជនរងគ្រោះនៃ អំពើដ៏ឃោឃៅនេះ។​អាស៊ាន​បាន​សង្កត់​ធ្ងន់​ថា លទ្ធិភេរវកម្មក្នុងករណីណាក៏ដោយ ក៏មិនបានផ្សាភ្ជាប់​ទៅនឹងជំនឿសាសនា​ឡើយ ហើយ​អះអាង​ជាថ្មីម្ដង​ទៀត​ថា លទ្ធិ​ភេរវកម្មនិងអំពើ​ហឹង្សាបើទោះបីជាក្រោមរូបភាពណា ដោយមូលហេតុ​ណា នៅកន្លែង​ណា នា​ពេលវេលាណា និងត្រូវបានអនុវត្តន៍ដោយអ្នកណាក៏ដោយគឺសុទ្ធតែជា អំពើ​អមនុស្ស​ធម៌​និង​មិនអាច​ទទួលយក​បានឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ