28/01/2016 09:38 GMT+7 Email Print Like 0

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីរៀបចំសន្និសីទកាសែតធំនាដើមឆ្នាំ២០១៦


រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖AFP/TTXVN)

នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាន​រៀបចំសន្និសីទ​កាសែត​ធំប្រចាំ​ឆ្នាំ​សំដៅបូក​សរុបគោល​ជំហរ​កិច្ចការ​បរទេសរបស់​រុស្ស៊ីក្នុងឆ្នាំ២០១៥ ក៏ដូច​ជាជូន​ដំណឹង​អំពីគោល​ជំហរ​នាពេល​អនាគត​ទៀត​ផង។ នៅទីនេះ លោក Sergei Lavrov បានជូនដំណឹងអំពីស្ថានការណ៍អស្ថិរភាព​នៃខឿន​សេដ្ឋកិច្ច​ពិភពលោក​នាបច្ចុប្បន្ន ដែល​ក្នុងនោះមានរុស្ស៊ីផង។ លោក Sergei Lavrov​ បានឲ្យដឹងថា សកម្ម​ភាព​របស់​កងកម្លាំង​ទ័ពជើង​អាកាស រុស្ស៊ីនៅស៊ីរីបានធ្វើឲ្យ​ផ្លាស់ប្ដូរ​ស្ថានភាពនៅប្រទេសនេះ ដោយជួយបង្រួញតំបន់​ដែល កងក​ម្លាំង​ភេរវ​កម្មកាន់កាប់។ ក្នុងសន្និសីទកាសែត រដ្ឋមន្រ្តីការបរទេសរូបនេះក៏ បានក្រើនរលឹក​ដល់យុទ្ធ​សាស្ត្រឆ្ពោះ​ទៅទិស​កើត របស់រុស្ស៊ីដែរ។ លោកបាន និយាយអំពីយថា​ទស្សន៍​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ថ្មី ជាមួយ​ប្រទេសនានា​ក្នុង តំបន់អាស៊ី-ប៉ាស៊ី​ហ្វិក ក្នុងនោះមានការសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ដែលបាន ចុះ​ហត្ថ​លេខា​ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម។ លោកក៏ បានជូនដំណឹង​ថា សន្និសីទ​កំពូល​រុស្ស៊ី-​អាស៊ាន នឹងប្រព្រឹត្តទៅនាខែឧសភា ខាងមុខនៅទីក្រុង​Sochi ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវា​បង្កើត​ទំនាក់ ទំនងជាមួយ​សមាគម បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍នោះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ