13/01/2016 09:48 GMT+7 Email Print Like 0

រដ្ឋមន្រ្តីការបរទេសអាមេរិកនិងរុស្ស៊ីធ្វើការសន្ទនាតាមទូរស័ព្ទអំពីចំណុចក្ដៅៗលើពិភពលោក


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (ខាងឆ្វេង)និងសមភាគីរុស្ស៊ីលោក Sergei Lavrov (រូបថត៖AFP)

នាថ្ងៃទី១១ ខែមករា ឆ្នាំ​២០១៦ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និង​សមភាគី​រុស្ស៊ីលោក Sergei Lavrov បាន​ធ្វើការសន្ទនា តាមទូរស័ព្ទអំពីបញ្ហាអន្តរជាតិ​នានា ហើយ​ឯកភាព​ថានឹង​ជួប​សន្ទនា​ក្នុង​ប៉ុន្មាន​ថ្ងៃខាង​មុ​ខ​នេះ។ សេចក្ដី​ជូនដំណឹង​របស់ក្រសួងការបរទេស​អាមេរិក បានឲ្យដឹងថា រដ្ឋមន្រ្តីទាំងពីររូបបាន​ពិភាក្សា អំពី​ដំណើរ​ការ​នយោបាយ​ នៅស៊ីរី​ការប្រយុទ្ធប្រឆាំងនឹងអង្គការ​រដ្ឋ អ៊ីស្លាម (IS) ស្វ័យ​ប្រកាស ស្ថានការណ៍​នៅមជ្ឈឹម​បូព៌ា អ៊ុយ​ក្រែន ការ​សាកល្បង​នុយក្លេអ៊ែរនាពេលថ្មីៗនេះ​របស់ព្យុងយ៉ាង ក៏ដូចជាទំនាក់ទំនងទ្វេភាគីអាមេរិក រុស្ស៊ី​ផង​ដែរ។ អ្នក​នាំ​ពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បាន សង្កត់ធ្ងន់ថា ភាគីទាំង​ពីរបាន​ឯកភាព រក្សា​ការ​ទាក់​ទង​យ៉ាង​ស្អិតរមួត ហើយ​ស្វែងរកឱកាសដើម្បី​ជំរុញ​ជំនួបចរចារ ក្នុងប៉ុន្មានថ្ងៃខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ