17/09/2016 07:55 GMT+7 Email Print Like 0

រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​គុយ​បា​


រដ្ឋមន្ត្រីលោក Nguyen Chi Dung (ខាងស្ដាំ)និងអនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្រ្តី​និង​ជារដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ផែន​ការ​គុយបា​លោក Ricardo Cabrisas (រូបថត៖TTXVN)

ទទួលសេចក្ដី​អញ្ជើញរបស់​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស និង វិនិយោគបរទេសគុយបា​ លោក Rodrigo Malmierca នោះ រដ្ឋមន្រ្តីក្រសួង​ផែន​ការ​និង​វិនិយោគ​វៀតណាម លោក Nguyen Chi Dung បាន​ទៅបំពេញ​ដំណើរ​ទស្សន​កិច្ច​ការងារ​ នៅគុយបាចាប់ពីថ្ងៃទី១៣ដល់​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។នៅទីនេះ ក្រៅពី​ជំនួប​ចរចារ​ជាមួយ​រដ្ឋមន្រ្តី​លោក Malmierca រដ្ឋមន្រ្តី​លោក Nguyen Chi Dung នៅជួប​សន្ទនា​ជាមួយ​អនុប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី​ និង ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងផែន​ការគុយបា​ លោក Ricardo Cabrisas និង​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ លោក Manuel​ Marrero ទៀតផង។ នៅបណ្ដាជំនួប​នេះ ភាគីទាំង​ពីរបាន​ឯកភាព ថា នឹង​បន្តផ្លាស់​​ប្ដូរបទ​ពិសោធន៍ អំពីការកែលំអរយន្ត​ការច្បាប់ រូបសណ្ឋាន អភិវឌ្ឍន៍​សេដ្ឋកិច្ចការ​ទាក់ទាញ​និង​គ្រប់​គ្រង​​ទុន​វិនិយោគ​ផ្ទាល់ពីបរទេស​និង បទពិសោធន៍អភិវឌ្ឍន៍​ទេសចរណ៍ ព្រមទាំងរួមគ្នាព​ន្លឿនការ​វិនិយោគ ជួយ ឧបត្ថម្ភ​សហគមន៍សហ​គ្រាស​នៃប្រទេសទាំងពីរ ក្នុងការវិនិយោគ​និងធ្វើអាជីវកម្ម​លើវិស័យ​ចំនួន​១២ដែល​ប្រទេស​ទាំងពីរមាន​សក្ដានុភាព​សហប្រតិបតិ្តការ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ