14/01/2015 14:45 GMT+7 Email Print Like 0

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយនាយឧត្តមសេនីយ៍Tran Dai Quang រដ្ឋមន្រ្តីក្រសួង​នគរ​បាល​​វៀតណាមបានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Herminio Lopez Diaz។ នៅជំនួបនេះ រដ្ឋមន្រ្តី Tran Dai Quang បានសម្ដែងក្ដីសប្បាយរីករាយចំពោះការបោះជំហាន​ដ៏ល្អប្រសើរក្នុងទំនា​ក់​ទំ​នង​សហប្រតិបតិ្តការមិត្តភាព ជាប្រពៃណីរវាងបក្សទាំង២រដ្ឋទាំង២ និងរវាងក្រសួងនគរបាលវៀត​ណាម​ជាមួយ​ក្រសួង​​មហាផ្ទៃគុយបានាពេលកន្លងទៅ។នាពេលខាងមុខ ភាគីទាំង២បានឯកភាពថានឹងជំរុញខ្លាំងសកម្ម​ភាព​សហ​ប្រតិបតិ្ត​ការ រួមចំណែកពង្រឹកនិងពង្រីកទំនាក់ទំនងសហប្រតិបតិ្តការដ៏ល្អប្រសើររវាងប្រទេសទាំង២។


រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម Tran Dai Quang (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមលោក Herminio Lopez Diaz

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតគុយបា Herminio Lopez Diaz បានអះអាងថា នឹងខំប្រឹ​ងប្រែងអស់ពីកម្លាំងកាយចិត្ត រួម​ចំ​ណែក​​ជំរុញខ្លាំង ពូនជ្រុំសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការមិត្តភាពជាប្រពៃណីរវៀតណាម គុយបា​លើ​គ្រប់​វិស័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ