26/05/2015 10:56 GMT+7 Email Print Like 0

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាម​ប្រចាំនៅឥណ្ឌា


រដ្ឋមន្រ្តី Phung Quang Thanh ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូត​វៀតណាមប្រចាំនៅឥណ្ឌា (រូបថត៖TTXVN)

ក្នុង​ឱកាស​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅឥណ្ឌា នា​រសៀលថ្ងៃ​ទី​២៤ខែឧសភាឆ្នាំ​២០១៥​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​​ប្រទេស​វៀតណាម លោក Phung Quang Thanh បាន​មានជំនួប​សំណេះ​សំណាល​ជាមួយ​កម្មាភិ​បាល​នៃ​ស្ថាន​ទូត​វៀតណាម ប្រចាំនៅ​ឥណ្ឌានិង​ស្ថាប័ន​អម​ស្ថាន​ទូត​ផ្សេងៗ​ទៀត​ផង។ លោក​Phung Quang Thanh មាន​​គោល​បំណង​ថា កម្មាភិបាល​ទាំងអស់​នៃស្ថានទូត​ ក៏ដូច​ជាស្ថាប័ន​វៀត​ណាម​ប្រចាំ​នៅឥណ្ឌា​ផ្សេងៗ សំរេច​ល្អ​ភារ​កិច្ច​ រួម​ចំណែក​បង្កើន ទំនាក់​ទំនង​សហប្រតិ​បតិ្ត​ការ​លើគ្រប់វិស័យ​រវាងវៀតណាមនិង​ឥណ្ឌា ក្នុងនោះ មាន​​វិស័យ​សេដ្ឋកិច្ច​និង​ការពារ​ប្រទេស។ ក្នុងឱកាស​នេះដែរ ទីប្រឹក្សា Tran Quang Tuyen បាន​ប្រគល់​ជូន​អនុ​ឧត្តម​​នាវី Nguyen Van Ninh មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក​វៀត​ណាម ទឹក​ប្រាក់​ជិត១៥០០ដុល្លារអាមេរិក ដោយ​​ស្ថានទូត​​និងសហគមន៍​ជនវៀត​ណាម នៅឥណ្ឌារៃ​អង្គាស​ដើម្បីការ​ពារកោះសមុទ្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ