24/12/2015 09:50 GMT+7 Email Print Like 0

រដ្ឋមន្រ្តីការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយក្រុមការងារសមាគមន៍អតីតយុទ្ធជននៃ​កង​យោធ​ពល​​ខេមរៈ​ភូមិន្ទ​



ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅជំនួបសន្ទនាជាមួយក្រុមការងារសមាគមន៍​អតីត​យុទ្ធ​ជន​នៃក​ង​យោធ​ពល​ខេម​រៈភូមិន្ទ ដឹកនាំដោយអនុប្រធាននិងជាអគ្គលេខា​ធិការសមាគមន៍ នាយ​ឧត្តមសេនីយ៍ គន់ គីម ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ​មន្រ្តីក្រសួងការពារ​ប្រទេស​វៀត​ណាម​ បានអះអាងថា រដ្ឋាភិបាល ប្រជាជននិង កងទ័ពប្រជាជនវៀត​ណាម ជានិច្ចកាល​គោរព អភិវឌ្ឍន៍​ទំនាក់​ទំនង​សាមគ្គីភាព ជាមួយរាជរដ្ឋាភិបាល​ប្រជាជននិងកងយោធពល​​ខេមរៈភូមិន្ទ។ កងទ័ព​ប្រជាជន វៀតណាម​នឹង​ធ្វើអស់​ពី​កម្លាំងកាយចិត្តដើម្បីរក្សា ពង្រឹងនិងពង្រីកទំនាក់ទំនង សាមគ្គីភាពរវាងប្រទេស​ទាំង​ពីរ។ នាយ​ឧត្តម​សេនីយ៍ Phung Quang Thanh បាន ជឿជាក់ថា ការបង្កើនកិច្ច​សហប្រតិបតិ្តការ ចែករំលែកបទ​ពិសោធន៍ រៀន​សូត្រ គ្នាទៅ​វិញ​ទៅមករវាងភាគី​ទាំងពីរ គឺចាំបាច់ណាស់ ដោយបានរួមចំណែកជាក់ស្ដែង ក្នុងការពង្រឹងទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ