11/04/2015 16:00 GMT+7 Email Print Like 0

រដ្ឋមន្រ្តីកងទ័ពជើងទឹកអាមេរិកទៅបំពេញទស្សនកិច្ចនៅទីក្រុងដាណាំង

នាថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៥  នៅជំនួបសន្ទនាជាមួយលោក Ray Mabus រដ្ឋមន្រ្តី កងទ័ពជើងទឹកអាមេរិក ដែល​កំពុងបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុងដាណាំង ភាគ កណ្ដាលវៀតណាម លោក Huynh Duc Tho ប្រធាន​គណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង បានជូនដំណឹងអំពីខ្លឹមសារស្នូលមួយ​ចំនួន​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សង្គមនៅ តំបន់។ លោកបានឲ្យដឹងថា ទីក្រុងដាណាំងជានិច្ចកាលយកចិត្តទុកដាក់ដល់ការទាក់ ទាញ​ប្រភពទុនវិនិយោគពីបរទេស ក្នុងនោះមានអាមេរិកក្នុងបណ្ដាវិស័យបច្ចេកវិទ្យា ខ្ពស់ អប់រំ​និង​សុខាភិ​បាល​។ លោក Huynh Duc Tho ក៏បានថ្លែងអំណរគុណចំពោះ ការដែលអាមេរិកផ្ដល់គ្រឿងសម្ភារៈចំនួន១០០សំ​រាប់មជ្ឈមណ្ឌលបង្ការប្រឆាំងគ្រោះ ធម្មជាតិទីក្រុងដាណាំង រួមចំណែកកាត់បន្ថយការ​ខូតខាតដោយ​គ្រោះ​ធម្មជាតិ​។
 

លោករដ្ឋមន្ត្រី Ray Mabus ថ្លែងមតិនៅក្នុងជំនួបនេះ

ស្ដីពីកិច្ចសហប្រតិបតិ្តការហ្វឹកហាត់កងទ័ពជើងទឹករវាងប្រទេសទាំង​២ លោក Ray Mabus បានឲ្យដឹងថា នឹង ​បង្កើន​ការធានាផ្លូវនាវាចរណ៍លើសមុទ្រឲ្យបានងាយស្រួល ធានាសេរីភាពខាងនាវាចរណ៍​និង​ពាណិជ្ជកម្ម​​​នៅ​សមុទ្រ​ខាងកើត៕
 
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ