04/10/2018 09:48 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងនាថ្ងៃទី ៧ ខែតុលាខាងមុខ

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ក្រស្រួងការបរទេសអាមេរិកបានជូនដំណឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo នឹងជួបពិភាក្សាជាមួយថ្នាក់ ដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នាថ្ងៃទី៧ខែតុលាខាងមុខ សំដៅជម្រុញកិច្ច ខិតខំប្រឹងប្រែង រំលាយអាវុធនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong Un

អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថា លោក Mike PomPeo គ្រោងនឹង​បំពេញទស្សនកិច្ចទីក្រុងព្យុងយ៉ាងនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ និងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងនាថ្ងៃទី ៨ ខែតុលា ខាងមុខផងដែរ។ នៅទីនេះ លោក Mike PomPeo នឹងជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in និងរដ្ឋមន្ត្រីការប្រទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung –wha ។ក្រៅពីនេះលោក Mike PomPeo ក៏នឹងបំពេញ ទស្សនកិច្ច នៅជប៉ុននិងចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ