04/07/2018 09:42 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាមេរិករៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៥ ក្នុងនោះមានវៀតណាម

នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីប្រកាសបានឲ្យដឹងថា៖រដ្ឋមន្ត្រីការបរទេស​នៃប្រទេសខ្លួន លោក Mike Pompeo បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៥ ក្នុងនោះមាន​វៀត​ណាម។

ដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo

លោក Pompeo នឹងបំពេញដំណើរទស្សនកិច្ចប្រទេសចំនួន ៥ រួមមាន៖ ស.ប.ប.ក  ជប៉ុន វៀតណាម អេមីរ៉ាតអារ៉ាប់រួម (UAE) និងបែលហ្ស៊ិកចាប់ពីថ្ងៃទី ៥ ដល់ទី ១២ ខែកក្កដា។ យោងតាមសេចក្ដីប្រកាស់ពោលខាងលើបាន​លើកច្បាស់ថា៖លោក Pompeo នឹងបំពេញដំណើរទស្សនកិច្ចនៅព្យុងយ៉ាងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ កក្កដា ដើម្បីបន្តពិគ្រោះយោបល់និងអនុវត្តន៍ការវិវឌ្ឍនានាដែលទទួលបាន បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un នាថ្ងៃទី ១២ មិថុនាកន្លងទៅ នៅ​សិង្ហបុរី។

នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ កក្កដាខាងមុខ ប្រមុខក្រសួងការបរទេសអាមេរិកនិងមានជំនួបជាមួយកម្មាភិបាលជាន់ខ្ពស់របស់វៀតណាម ដើម្បីពិភាក្សាអំពីការលុបបំបាត់កម្មវិធី​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើងទាំងស្រុង អាចត្រូតពិនិត្យបាននិងមិនអាចប្រែក្រឡាស់ ព្រមទាំងរាល់បញ្ហាទ្វេ​ភាគី​និងតំបន់ផ្សេងៗទៀតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ