03/06/2019 10:57 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការពារប្រទេសវៀតណាមលើកឡើងនូវទស្សនៈ “ទប់ស្កាត់ជម្លោះក្នុងបណ្តាវិស័យដែលមានការប្រកួតប្រជែង”


 រដ្ឋមន្ត្រីការពារប្រទេស លោក Ngo Xuan Lich អញ្ជើញថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំ
 

នៅ​ក្នុងកិច្ចពិភាក្សា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-la លើកទី ១៨ ដែល​បាន​ប្រព្រឹត្ត​ទៅនៅប្រទេសសិង្ហ​បុរីនោះ រដ្ឋមន្ត្រីការ ​ពារប្រទេសវៀតណាមលោក N​go Xuan Lich បាន​អញ្ជើញ​ថ្លែង​សុន្ទរក​ថា ស្តីពី​​ប្រធាន​បទ "ទប់ស្កាត់ជម្លោះនៅក្នុងបណ្តាវិស័យដែលមា​នការប្រកួតប្រជែ​ង​”។
 
រដ្ឋមន្រ្តី​ លោក Ngo Xuan Lich បានមានប្រសាសន៍ថា នេះជាបញ្ហាបន្ទាន់ផងនិងជាមូលដ្ឋានវែងឆ្ងាយផង ក្នុង​ការ​ស្វែង​រកដំណោះស្រាយដើម្បីកាត់បន្ថយភាពខុ​សគ្នា កាត់បន្ថយហានិភ័យនៃជម្លោះ​ និង​រក្សា​បរិយា​កាស​​សន្តិភាព និងស្ថិរភាពសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ឲ្យកាន់តែអភិវឌ្ឍន៍ប្រ​កបដោយ​វិបុលភាព ស្រប​ទៅ​តា​​ម​សេចក្តី ប្រាថ្នារបស់ប្រទេសទាំ​ងអស់ផងដែរ។ យោងតាមលោក Ng​o Xuan Lich ភាគីនា នាត្រូវការ​គោរពតាម​ច្បា​ប់អន្តរជាតិ គោរពឯករាជ្យភាពអធិ​បតេយ្យភាព ផលប្រ យោជន៍​ស្រប​ច្បាប់​របស់​ប្រទេស​នីមួយៗ​ មិន​ប្រើកម្លាំងនិងគំរាមកំហែងប្រើកម្លាំង ក៏​ដូចជាមិនមានសកម្មភាពបណ្តាលភាពតា​ន​តឹង ហើយ​ជាពិសេស​ នាំគ្នាស្វែងរកនូវផ​លប្រយោជន៍ទៅវិញទៅម​ក ក៏ដូចជាកសា​ងទំនុកចិត្ត និង​ដោះស្រាយ​ជម្លោះ​ជា​ជំហានៗ​។  
 
រដ្ឋមន្រ្តី​ការពារប្រទេសវៀតណាម លោក Ngo Xuan Lich មានប្រសាសន៍ថា៖ “វៀត ណាមតែងតែប្រាថ្នា ចង់រស់​នៅ​ក្នុង​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសម្បូររុងរឿងជានិច្ច។ គោលបំណង​នៃកិច្ច​ការពារ​​របស់​វៀតណាមគឺដើម្បីការពារឯករា​ជ្យ អធិបតេយ្យភាពនិងផលប្រ​យោជន៍​ជាតិ ក៏ដូច​ជាដើម្បី​ការពារ​សន្តិភាព​របស់​ប្រទេសជាតិ ដោះស្រាយវិវាទទាំងអស់ដោយសន្តិ​វិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។​ ម្យ៉ាងវិញ​ទៀត​  វៀតណាមតែងតែចូលរួមសមាហរណ​កម្មអន្តរជាតិយ៉ាងស​កម្ម និងបង្កើន​ទំនាក់​ទំនង​កិច្ចសហប្រតិ​បត្តិ​ការ​​ជាមួយ​បណ្តាប្រទេសដទៃទៀត ដែលចូលរួ​មការពារសន្តិភាពនិងសន្តិសុខនៃតំបន់​និង​ពិភពលោក។ ខ្លឹមសារ​​ទាំងនោះ​គឺជាទិសដៅក្នុងការដោះស្រាយវិវាទ នៅក្នុងបរិយាកាសប្រកបដោយសន្តិ​​ភាព ជាមួយ​នឹង​ស្មារតីភាព​​ជាដៃគូ ដើម្បីការទទួលខុសត្រូវរបស់សហគមន៍ទាំងមូល ”។
 
ស្តីពី​បញ្ហាសមុទ្រខាងកើត លោក Ngo Xuan Lich បានលើកឡើងថា សមុទ្រ​ខាង​កើត​មាន​សក្តានុ​ពល​យ៉ាង​ធំធេង​ លើគ្រ​ប់វិស័យ។ ប្រទេសជាច្រើន មានផលប្រយោជន៍​​យុទ្ធសាស្រ្តនៅក្នុងសមុទ្រ​ខាង​កើត។ ហេតុដូច្នេះ ​ប្រសិន​បើប្រទេស​ទាំងនោះគោរពតាមច្បាប់អន្ត​រជាតិ មានទំនួលខុសត្រូវ ​និងមានសុឆន្ទៈ ពិត​ណាស់​ថា សមុទ្រ​ខាង​កើតនឹងក្លាយជាសមុទ្រនៃ​សន្តិភាព កិច្ចសហប្រតិបត្តិកា​រនិង​ការអភិវឌ្ឍន៍ជាក់ជាមិន​ខាន។
 
នៅចុងបញ្ចប់នៃបទ​សុន្ទរកថា លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា តំបន់អាស៊ី - ប៉ាស៊ីហ្វិក កំពុង​ស្ថិត​ក្នុង​ដំណាក់​​កាលអន្តរកាលមួយក្នុងពិភពលោ​កដែល ពោរពេញទៅដោយការប្រែប្រួល។ ​ហេតុដូច្នេះ  មាន​សន្តិភាព​ ស្ថិរភាព កិច្ចសហប្រ​តិ បត្តិការអភិវឌ្ឍន៍សម្បូររុងរឿងដែរ​ឬក​អត់ គឺពឹង​ផ្អែក​យ៉ា​ង​ខ្លាំង​ទៅលើ​សកម្មភាព​របស់​បណ្តាប្រទេស ដែលក្នុងនោះ ​រួមមានទាំង​បញ្ហានៃការ​ទប់ទល់​ជម្លោះ​នៅក្នុង​វិស័យ​ដែល​មាន​ការ​ប្រកួត​ប្រជែងផងដែរ​៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ