17/09/2015 09:13 GMT+7 Email Print Like 0

រដ្ឋមន្ត្រី Tran Dai Quang បានជួបសន្ទនាជាមួយស្ថាប័នអនុវត្តច្បាប់អូស្ត្រាលី


រដ្ឋមន្ត្រី Tran Dai Quang បានជួបសន្ទនាជាមួយស្ថាប័នអនុវត្តច្បាប់អូស្ត្រាលី

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអូស្ត្រាលី នាថ្ងៃទី១៥ខែ​កញ្ញាឆ្នាំ​២០១៥ រដ្ឋ​មន្ត្រី​ក្រសួង​នគរបាល​វៀត​ណាម​ លោក Tran Dai Quang បាន​ជួន​សន្ទនា​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស​អូស្ត្រាលី លោកស្រី Julie Bishop​រដ្ឋ​មន្ត្រី​ក្រសួង​ឆ្លងដែន​និងការពារ​ព្រំដែនអូស្ត្រាលី​ លោក Peter Dutton រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៍​សហព័ន្ធ​អូស្ត្រាលី​លោក Micheal Keenan ជាដើម។ នៅបណ្ដាការ​ជួបសន្ទនា​ទាំងនេះ រដ្ឋ​មន្ត្រី Tran Dai Quang បាន​ថ្លែង​អំណរ​គុណ​ការ​រួម​ចំណែកសកម្មក្នុងការ​ជំរុញ ទំនាក់​ទំនង​សហប្រតិបត្តិ​ការ ​រវាង​ក្រសួង​នគរបាល​វៀត​ណាម​ ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់​អូស្ត្រាលី ថ្លែង​អំណ​រគុណ​ការ​ជួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ ក្នុង​កិច្ច​ការ​បណ្ដុះ​បណ្ដាល​លើក​កំពស់​សមត្ថភាព សំរាប់​កម្មាភិបាល​អនុវត្ត​ច្បាប់​វៀត​ណាម។​ ភាគី​​ទាំង​​ពីរ​បាន​​ឯកភាព​ចុះ​​ហត្ថ​​លេខា​​ពន្យា​​ពេល​លើ​អនុស្សារណៈ​យោគយល់​គ្នា ​ក្នុងវិស័យត​ស៊ូបង្ការ​ប្រឆាំង​បទ​ល្មើស​ឆ្លងដែន និងជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ប៉ូលីស សហការ​តស៊ូលើក​រណីនានា​ផ្លាស់​ប្តូរព័ត៌​មាន ​ចែក​រំលែក​បទ​ពិសោធន៍​បង្កា​រ​ប្រ​ឆាំង​បទ​ល្មើស​ជាដើម​៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ