17/03/2015 13:47 GMT+7 Email Print Like 0

រដ្ឋមន្ត្រី Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅអាមេរិក

រដ្ឋមន្ត្រី Tran Dai Quang ទៅបំពេញទស្សនកិច្ចនៅអាមេរិក (VOV) 

គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋ​មន្ត្រី​ក្រសួង​នគរបាលនាថ្ងៃទី១៦ខែមិនាឆ្នាំ២០១៥បានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ នៅ​ទី​ក្រុង​​​វ៉ាស៊ីនតោន រដ្ឋមន្ត្រី Tran Dai Quang បានជួបសន្ទនាជាមួយលោក Scot Marciel ឧ​បការី​រង​រដ្ឋមន្ត្រី​ការ​បរ​ទេស​ទ​ទួលបន្ទុកអាស៊ីបូព៌ា-ប៉ាស៊ីហ្វីក។ លោក Scot Marciel បានចាត់ទុកថា ដំណើរ​ទស្សនកិ​ច្ច​ជា​ការ​ចាប់​​ផ្ដើម​ដ៏ល្អប្រសើរសំរាប់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍នៅប្រទេសទាំងពីរ រួមចំណែ​​​​​​​ក​ជំរុញទំនាក់​ទំនង​ដៃគូរ​លើ​​គ្រប់វិស័យ​និងបង្កើត​បុព្វបទ​សំរាប់ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការនៅអា​មេរិក​របស់អគ្គ​លេខា​បក្សកុម្មុយ​នីស្ត​​វៀតណាមលោ​ក Nguyen Phu Trongនិង​ដំណើរ​ទស្សនកិច្ច​របស់ថ្នាក់​ដឹកនាំជាន់​ខ្ពស់រវាង​ប្រទេស​ទាំង​ពីរ​។​

រដ្ឋមន្ត្រីលោក Tran Dai Quang បាន​​សង្កត់ធ្ងន់​ថា​វៀតណាម​ស្វាគមន៍​​អាមេរិកបង្កើន​​កិច្ចសហ​​ប្រតិបត្តិ​​ការ​ជា​មួយ​​​ប្រទេស​អាស៊ី-ប៉ាស៊ី​ហ្វិក ក្នុងនោះ​មាន​វៀត​ណាមផង​​ដើម្បីសន្តិ​ភាព​ស្ថិរភាព​និងភាព​​សម្បូររុង​​រឿង​របស់​តំបន់​លើ​មូល​ដ្ឋានគោរព​ធម្មនុញ្ញអង្គ​ការសហប្រ​ជាជាតិច្បាប់​អន្តរជាតិ​គោរព របប​ន​យោបាយឯក​​រាជ្យ​អធិប​តេយ្យ​​​​ភា​​ពនិងបូរណ​ភាពដែនដី​របស់បណ្ដា​ប្រទេស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ