11/03/2018 10:31 GMT+7 Email Print Like 0

រដ្ឋមន្ត្រី លោក Tran Tuan Anh ជួបសន្ទនាទ្វេភាគីជាមួយតំណាងជប៉ុន ឈីលីនិងម៉ិកស៊ិក

រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh នាថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៨ បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីប្រទេសជប៉ុន ឈីលីនិងម៉ិកស៊ិក នៅខាងក្រៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅប្រទេសឈីលី។


  រដ្ឋមន្ត្រី លោក Tran Tuan Anh ក្នុងជំនួបជាមួយភាគីជប៉ុន 

ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជប៉ុន លោក Toshimitsu Motegi រដ្ឋមន្ត្រីលោក Tran Tuan Anh បានសង្កត់ធ្ងន់ថា វៀត ណាមវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់ជប៉ុន ជាពិសេសគឺរបស់រដ្ឋមន្ត្រីលោក Motegi ក្នុងដំណើរការជម្រុញនិងចរចាសំដៅទទួលឲ្យបាន CPTPP នេះ។ វៀតណាម បានអះអាងនូវការប្តេជ្ញារួមជាមួយប្រទេសជប៉ុននិងប្រទេសហត្ថលេខីនានានាំកិច្ចព្រមព្រៀងនេះទៅអនុវត្តន៍យ៉ាងឆាប់ៗ។ វៀតណាមបានស្នើឲ្យជប៉ុន អនុវត្តឆាប់រហ័សនូវសកម្មភាពជួយឧបត្ថម្ភបច្ចេកទេសចាំបាច់ ដើម្បីជួយវៀតណាមអនុវត្តត្រឹមត្រូវនិង ពេញលេញរាល់កិច្ចសន្យាដែលបានចែងក្នុង CPTPP ផងដែរ។

រីឯក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឈីលី  Healdo Munos លោក Tran Tuan Anh បានអះអាងថា វៀតណាមអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះការដែលឈីលីទទួលរៀបចំពិធីចុះហត្ថលេខាលើ CPTPP។ ការបញ្ចប់កិច្ចចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាព្រឹត្តិការណ៍សំខាន់សម្រាប់ដំណើរការសេរីភាវូបនីយកម្មពាណិជ្ជកម្ម ក្នុងតំបន់និងសកលលោកទាំងមូលជាពិសេសក្នុងស្ថានភាពជាក់ស្តែង។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក Ildefonso Guajardo ភាគីទាំងពីរបានអនុវត្តការផ្លាស់ប្តូរលិខិតទ្វេភាគីដែលរដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃកិច្ចចរចា CPTPP។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាលើខ្លឹមសាមួយចំនួន សំដៅត្រៀមរៀបចំសម្រាប់ការអនុម័តនិងប្រតិបត្តិ CPTPP នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ