11/11/2014 09:18 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅអ៊ីស្រាអែល

ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងនគរបាលអ៊ីស្រាអែលលោក Yitzhak Aharonovich គណៈ​ប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមដឹកនាំដោយរដ្ឋមន្រ្តី លោក Tran Dai Quang បានទៅបំពេញទស្សនកិច្ចការងារ នៅអ៊ីស្រាអែល ចាប់ពីថ្ងៃទី៧ដល់ទី ៩ ខែ​វិច្ចិកា ឆ្នាំ​២០១៤​។ នៅទីនេះ​ លោក Tran Dai Quang បានទៅជួប​សម្ដែងការគួរសមជាមួយ​ប្រធានាធិបតី​​អ៊ីស្រាអែល លោក Reuven Rivlin ជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ​Moshe Ya’alon​​ និងជួបចរចារជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលលោក Aharonovich។ នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំអ៊ីស្រាអែលទាំង៣រូបសុទ្ធតែវាយតំលៃខ្ពស់ចំពោះ ទំនាក់​ទំនង​មិត្តភាព​រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២និយាយរួមរវាងក្រសួងនគរបាល ក្រសួង​ការពារជាតិនិងស្ថាប័នអនុវត្តច្បាប់អ៊ីស្រាអែល​ជាមួយក្រសួងនគរបាលវៀត​ណាម​និយាយដោយឡែក។ ភាគីទាំង២បានឯកភាពថា ដោយឈរលើអនុស្សារណៈយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបតិ្តការលើវិស័យការពារព័ត៏មានសម្ងាត់ និងអនុស្សារណៈ​យោគយល់​ស្ដីពី​កិច្ច​សហប្រតិបតិ្តការឧស្សាហកម្មនិងបច្ចេកវិទ្យាក្នុងវិស័យសន្តិសុខ​ក្នុងប្រទេស ដែល​បាន​ចុះ​ហត្ថលេខារវាងក្រសួងការពារជាតិអ៊ីស្រាអែលនិងក្រសួងនគរបាលវៀតណាម នឹងនាំទំ​នាក់​ទំ​នង​​រវាងក្រសួងទាំង២នឹងកាន់តែបានពង្រឹងនិងពង្រីកពី១ថ្ងៃទៅ១ថ្ងៃ រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២។


រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang (ខាងឆ្វេង)​និងប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin (រូបថត៖PV/Tel Aviv)

ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចលើកនេះដែរ លោក Tran Dai Quang និងគណៈប្រតិភូជាន់​ខ្ពស់​វៀតណាម ក៏បានអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល និង​ដាក់​តម្រង​ផ្ការំលឹកបណ្ដាជនរងគ្រោះជាជនជ្វីសដែលត្រូវ​ស្លាប់ដោយពួក​ហ្វាស៊ីអាល្លឺម៉ង់​ក្នុង​សម្គ្រាម​លោកលើកទី២ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ