12/05/2016 09:31 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចការងារនៅឡាវ


គណៈប្រតិភូជាន់ខ្ពស់ក្រសួងការនគរបាលវៀតណាមជួបពិភាគ្សាការងារ
ជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តុិសុខឡាវ

គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក  To Lam រដ្ឋមន្ត្រីក្រសួងនគរបាល​វៀតណាមកំពុងមានដំណើរទស្សនកិច្ចការងារនៅឡាវ។ ក្នុងការជួបជាមួយគណៈប្រតិភូនាថ្ងៃទី ១០ ខែឧសភា  ឆ្នាំ២០១៦ ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានវាយតម្លៃខ្ពស់និងមានបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខឡាវជាមួយក្រសួងនគរបាលវៀតណាមរួមចំណែកពង្រឹងនិងពង្រីកទំ​នាក់​ទំនងពិសេស ស្មោះត្រង់រវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាម។ រីឯខ្លួនវិញ លោក​To Lam មានបំណងថា កងកម្លាំងនគរបាលនៃប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការតស៊ូប្រឆំាងឧក្រិដ្ឋកម្ម ការពារសន្តិសុខ សណ្តាប់ធ្នាប់នៃប្រទេសនីមួយៗ ដើម្បីផលប្រយោជន៍របស់ប្រជាជន​​នៃប្រទេសទាំងពីរ ដើម្បីស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

មុននោះ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមបានជួបពិភាគ្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសន្តិសុខឡាវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ