17/11/2016 09:47 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល


រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល (VNA)

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ច នៅអ៊ីស្រាអែលចាប់ពីថ្ងៃទី ១៣​ដល់ទី ​១៥ ​ខែ​វិច្ឆិកា គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​នគរ​បាល​វៀតណាម​ ដឹកនាំដោយ​រដ្ឋមន្ត្រី​ ឧត្តមសេ​នីយ៍ឯក To L​am បាន​ជួប​សម្តែង​ការ​គួរ​សំនាយក​រដ្ឋ​មន្ត្រី​ប្រទេសម្ចាស់​ផ្ទះ លោក Bejanmin Netanyahu។ ក្នុងជំនួប​នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រា​អែល លោក  Bejanmin Netanyahu បាន​ចាត់ទុក​ថា​៖ ភាគីទាំងពីរនឹង​ជំរុញ​យ៉ាង​ឆាប់​រហ័ស​យន្តការ​សន្ទនា ​ប្រចាំ​ឆ្នាំរ​វាង​ក្រសួង​នគរបាល​ ក្រុមប្រឹក្សា​ សន្តិសុខជាតិអ៊ីស្រាអែល ជាមួយក្រសួងនគរបាលវៀត​ណាម ហើយ​កសាង​របៀង​គតិយុត្តិ​ដើម្បី​ឆ្ពោះទៅចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀងសហប្រតិប​ត្តិ​ការ អំពីពលករ​និងបត្យាប័ន​បទល្មើស។ នាថ្ងៃ​ដដែល ក្នុង​ការចរចារជាមួយ​ប្រធាន ស្តីទីក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រា​អែល លោក Jacob Nagel ភាគី​ទាំង​ពីរ​ បាន​ឯកភាពបង្កើន​កិច្ចសហប្រតិបត្តិការ​ លើវិស័យបង្ការប្រយុទ្ធ​ប្រឆាំង​នឹង​បទ ល្មើស​ឆ្លង​ដែន លិទ្ធិ​ភេរ​វកម្ម​អន្តរជាតិ​ តា​ម​រយៈ​អង្គការ​​ប៉ូលីស្ត​អន្តរជាតិ (Interpol) ។ មុននោះ រដ្ឋមន្ត្រីនគរបាល​វៀត​ណាម លោក​To Lam ​បានជួបចរចារជាមួយ រដ្ឋមន្ត្រីក្រសួងសន្តិ​សខុសាធារណៈ​អ៊ីស្រែល​លោក Gilad Erdan  ជួប​សម្តែង​កា​រ​គួរ​​សម​ជាមួ​យរដ្ឋមន្ត្រី​ក្រសួង​ការ​ពាតិ​ជាតិ អ៊ីស្រាអែលផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ