23/09/2016 10:31 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន


រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន

នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀត​ណាម​ បាន​ជួបសន្ទនា​ជាមួយ​លោក Hiroshi Fukada ឯកអគ្គរដ្ឋ​ទូតជប៉ុន​ប្រចាំនៅវៀត​ណាម បាន​មក​ជំរាប​លា ដោយ​បាន​បញ្ចប់​បេសកកម្មការ​ទូត​នៅវៀត​ណាម​។ នៅទីនេះ រដ្ឋមន្ត្រី To Lam បាន​សង្កត់​ធ្ងន់​ទៅលើការ​រួម​វិភាគ​​ទាន​យ៉ាង​សកម្ម  ឯកអគ្គរដ្ឋទូត​ជប៉ុន​លោក Hiroshi Fukada បានរួម​ចំណែក​សំខាន់​ក្នុង​ការជំរុញ​ទំនាក់​​ទំនង​មិត្តភាព​ប្រពៃណី រវាង​ប្រទេស​ទាំង​ពីរ។ រដ្ឋមន្ត្រីក៏​មានគោលបំណងថា៖ បន្ទាប់​ពីពេល​ត្រឡប់​ទៅ​ប្រទេស​​វិញ លោក​ Hiroshi Fukada បន្តមានការរួមវិភាគទាន​ចំពោះ​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​សហ​ប្រតិបត្តិការ​ មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។ រីឯ​លោក Hiroshi Fukada បានអះអាង​ថា៖ បន្ទាប់​ពីពេល​វិល​ត្រ​ឡប់​​ទៅ​​ប្រទេស​វិញ លោក​​នឹង​ខំប្រឹង​ប្រែង​ធ្វើអស់​ពីកម្លាំង​ចិត្ត រប​ស់ខ្លួន ដើម្បី​ជំរុញទំនាក់​ទំនង​មិត្តភាព ​និង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ភាគីទាំងពីរ​ កាន់​តែអភិវឌ្ឍន៍​ ពីមួយថ្ងៃទៅមួយ​ថ្ងៃ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ