24/12/2015 09:50 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងនគបាលវៀតណាមទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃម៉ីយ៉ាន់ម៉ា

នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Tran Dai Quang រដ្ឋមន្ត្រី​ក្រសួង​នគបាល​វៀត​ណាម បានទទួល​ជួបសន្ទនាជាមួយគណៈ ប្រតិភូជាន់​ខ្ពស់នៃក្រសួងនគបាល​ម៉ីយ៉ាន​ម៉ា ដឹកនាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​បំរង​លោក Kyaw Kyaw Tun អនុរដ្ឋមន្ត្រី ដែលកំពុងម​កបំពេញទស្សនកិច្ចការងារ ជាមួយ​ក្រសួង​នគបាល​វៀត​ណាម។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានអះអាងថា វៀតណាមវាយ​តម្លៃខ្ពស់​ចំពោះ​រាល់​សមិទ្ធិ​ដែល​រដ្ឋាភិបាល​និង ប្រជាជនម៉ីយ៉ាន់ម៉ាទទួលបានក្នុងដំណើរការកំណែទម្រង់ ផ្សះផ្សាជាតិ ធ្វើសមា ហរណកម្ម​អន្តរ​ជាតិ​ និងអភិវឌ្ឍន៍ប្រទេសជាតិ។ រីឯខ្លួនវិញ លោក Kyaw Kyaw Tun បានជឿជាក់ថា នាពេល​ខាង​មុខ​ភាគី​ទាំង​ពីរ​នឹង​ទទួលបានលទ្ធផលច្រើន ថែមទៀតលើវិស័យបង្ការប្រឆាំងបទល្មើស និងបន្តជម្រុញដំណើរ​ការចរចា​ សំដៅឆ្ពោះ​ទៅចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀង ឯកសារគតិយុត្តិមួយចំនួន សំដៅរួមចំណែកធានាសន្តិសុខ​ជាតិ រក្សាសណ្តាប់​ធ្នាប់​សង្គម​ នៃប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ