02/06/2015 09:59 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម


នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីពិធីទទួលនិងជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton Carter
នាថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០១៥  នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀត​ណាមបានអញ្ជើញជាអធិបតីពិធីទទួលនិងជួប​សន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក​Ashton​ Carter នៅរដ្ឋធានី​ហាណូយ។ បន្ទាប់នោះ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការរួម និងធ្វើសន្និសិទកាសែតរួម។ ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានអញ្ជើញមកសម្ដែងការគួរសម អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋ​វៀតណាម លោក Truong Tan Sang។ មុននោះ នាថ្ងៃទី៣១ ឧសភា រដ្ឋមន្ត្រី  Ashton Carter បានទៅ​ទស្សនាបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានប៉ូលីស្តសមុទ្រទី១ នៅទីក្រុង Hai Phong ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ