21/06/2016 09:51 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Chansamone Channhala មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម​


គណៈប្រតិភូយោធានៃប្រទេសទាំងពីរពិភាគ្សាការងារ

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម លោក Ngo Xuan Lich បាន​អញ្ជើញទទួលជួប និងពិភាក្សា​​ការងារ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ​ឡាវ លោក Chansamone Channhala ដែលមកបំពេញទស្សនកិច្ចមិត្តភាព​ជាផ្លូវការ​នៅវៀត​ណាម​។ នៅទីនេះ​រដ្ឋមន្ត្រី​ទាំង​ពីររូប​បាន​ឯកភាព ជម្រុញការអនុវត្ត​ប្រកបដោយប្រសិទ្ធិភាព នូវខ្លឹមសារ​ដែលចែង​ក្នុងពិធិ​សារ​ក៏ដូច​ជាផែន​ការ​សហប្រតិបត្តិការ រវាងវៀ​តណាមជាមួយ​​ឡាវ ក្នុង​នោះផ្តោត​សំខាន់​លើការ​ងារ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់​ជាន់​ថ្នាក់  ផ្លាស់​ប្តូរបទ​ពិសោធន៍​ជិក​គាស់ ប្រមូលផ្តុំនិង​ធ្វើមាតុភូមិ​និវឌ្ឍន៍​​អិដ្ឋធាតុ​កងទ័ព​ស្ម័គ្រ​​ចិត្ត និង​អ្នកជំនាញ​ការវៀតណាម ដែលពលីនៅឡាវជាដើម។ ភាគីទាំង​ពីរក៏បាន​ឯក​ភាព ផ្លាស់​ប្តូរមតិ​ដើម្បីស្វែង​រកសម្លេង​រួមលើបណ្តាប​ញ្ហា ក្នុងតំបន់និងអន្តរ​ជាតិ​រួមចំណែក​រក្សាសាមគ្គីភាពក្នុង​តំបន់ ដើម្បីសន្តិ​ភាព ស្ថិរភាព សន្តិ​សុខក្នុង​តំបន់​ និងលើពិភពលោកផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ