15/01/2017 06:47 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនិងចិនប្តេជ្ញាចិត្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី


រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនិងចិនប្តេជ្ញាចិត្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន របស់អគ្គ​លេខា​បក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នាព្រឹកថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ឧត្តមសេនីយ៍ឯក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួង​ការពារប្រទេសវៀតណាម បានមានជំនួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ រដ្ឋ​មន្ត្រីក្រសួងការពារជាតិ​ចិន​ លោក​ ឆាង វ៉ាន់ឈាន (Chang Wanqian) ។ ​រដ្ឋមន្ត្រី Ngo Xuan Lich បានវាយតំលៃថា៖ ឆ្នាំ ២០១៦ជា​ឆ្នាំទំនាក់​ទំនង​វៀតណាម-ចិនទទួលបានសមិទ្ធិផលល្អជាច្រើន។ ហើយ លោក Ngo Xuan Lich សង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៧ ជាឆ្នាំសំខាន់ចំពោះទាំងវៀតណាមនិងចិន។

រីឯ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ចិន លោក ឆាង វ៉ាន់ឈាន ​បានចាត់ទុក​ថា៖ ភាគីទាំងពីរត្រូវគោរពនិងអនុវត្តតាមស្មារតីរួមរបស់ថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរក្នុង” សេចក្ដីប្រកាសចក្ខុវិស័យរួមស្ដីអំពីកិច្ចសហប្រតិបត្តិការការ​ពារជាតិដល់ឆ្នាំ២០២៥”រវាងក្រសួងការពារជាតិទាំងពីរ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ចិននិង​វៀត​ណាម​ឡើងកំរិតថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ