10/01/2017 09:51 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម


រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត​ណាម លោក Ngo Xuan Lich គណៈប្រតិភូយោធាជាន់ខ្ពស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ​ទៀបាញ់ ​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១មករា។ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅ​ទីក្រុង Da Nang រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម លោក Ngo Xuan Lich បានជួបសន្ទនាជាមួយ ​ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀបាញ់។ រដ្ឋមន្ត្រី​ទាំងពីររូបបានឯកភាពអំពីខ្លឹម​សារ​ទិសដៅសហប្រតិបត្តិការក្នុង ឆ្នាំ២០១៧ ​និងបណ្ដាឆ្នាំជាបន្ត។ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើផែនការ​សហប្រតិបត្តិការក្នុង ឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ