14/10/2016 10:08 GMT+7 Email Print Like 0

រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទៅបំពេញទស្សនកិច្ចនៅបណ្ដាខេត្តនៅភាគខាងត្បូងវៀតណាម


រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកទៅបំពេញទស្សនកិច្ចនៅបណ្ដាខេត្តនៅភាគខាងត្បូងវៀតណាម
ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម តាមសេចក្ដីអញ្ជើញ​របស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ​Pham Binh Minh នារសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងការបរទេស​ដាណឺម៉ាក​ លោក Kristian Jensen បានមកបំពេញទស្សនកិច្ចនៅទីក្រុង​ហូជីមិញ។ ​ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Kristian Jensen  អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះនិងចាត់ទុក​ដំណើរ​ទស្សនកិច្ចលើកនេះនឹងជំរុញខ្លាំងទំ​នាក់​​ទំនងសហប្រតិបត្តិការរវាងដាណឺម៉ាកជាមួយទីក្រុងហូជីមិញ។ រដ្ឋមន្ត្រី​ លោក Kristian Jensen បានអោយដឹង​ថា​៖ ​អង្គភាពអាជីវកម្មដាណឺម៉ាក មានគោលបំណងជំរុញវិនិយោគនិងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍​ជាមួយទីក្រុងហូជីមិញអំពីការកសាងនគរអភិវឌ្ឍន៍និរន្តរភាព កែលំអរបរិយាកាសនិងលើកកំពស់គុណភាព​ជីវភាពរស់នៅសំរាប់ប្រជាជន៕
​តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ