12/12/2015 10:47 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការ​ពារ​ជាតិ​​អាមេរិក​៖ ការប្រយុទ្ធ​ប្រឆាំង​ជាមួយ​IS មិន​តម្រង់​ទៅលើ​ជន​អ៊ីស្លាម​ឡើយ​

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី១០ខែធ្នូឆ្នាំ២០១៥​ បានអះ​អាង​នូវ​ទស្សន​របស់​ប្រ​ធា​នា​ធិបតី​អាមរិក Barack Obama ដោយបាន លើកច្បាស់ថា ការប្រយុទ្ធប្រឆាំងជាមួយពួកឧទ្ទាម IS មិន​មែន​ជា​ការ​ប្រយុទ្ធ ប្រឆាំងនឹងសាសនា​អ៊ីស្លាម និងជនអ៊ីស្លាមឡើយ។ ថ្លែងមតិបន្ទាប់​ពីសន្និសីទ កាសែត​រួមជា​មួយ​សម​ភាគី​ឥណ្ឌា Manohar Parrikar នៅទីក្រុងវ៉ាស៊ីនតោន លោក Carter បានឲ្យ​ដឹងថា  IS ជាអង្គ​ការមាន​គំនិត​ជ្រុល​និយម​ គំរាមកំហែង ទៅលើអាមេរិក ដូច្នេះត្រូវកំទិចចោល។ មុន​នោះ នៅសម័យដោះសារចំពោះមុខ គណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិកនា​ថ្ងៃទី៩ខែ​​ធ្នូ លោក Cater បានចាត់ ទុកថាការ​ពិតជាក់​ស្តែង​អាមេរិក​កំពុង​ស្ថិត​ក្នុងស្ថាន​ភាពសង្គ្រាមដោយសារជា រៀងរាល់ថ្ងៃ  ទាហានអាមេរិកកំពុងតស៊ូប្រឆាំងនឹង IS ព្រម​ទាំងឲ្យ​ដឹងថែមទៀត ថា វិមានបញ្ចុកោណត្រូវបានត្រៀមជាស្រេចសម្រាប់​ការជួយឧបត្ថម្ភកងកម្លាំង របស់រដ្ឋាភិបាលអ៊ីរ៉ាក់ សំដៅដណ្តើមការត្រួតត្រាឡើងវិញ​ទីក្រុងសំខាន់ Ramadi ពីពួកឧទ្ទាម IS។ ប៉ុន្តែលោកបានបដិសេធនាំចេញកាលបរិច្ឆេទ​ទទួលបានគោល ដៅនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ