29/09/2016 09:15 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការពារប្រទេសវៀតណាមចូលរួមកិច្ចប្រជុំក្រៅផ្លូវការរនៃរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក


នាយឧត្តមសេនីយ៍ Ngo Xuan Lich

ទទួលសេចក្តីអញ្ជើញ​របស់ក្រសួង​ការពា​រជាតិ​អាមេរិក​ គណៈប្រតិភូយោ​ធាជាន់​ខ្ពស់​វៀត​ណាម ដឹក​នាំដោយ​នាយ​ឧត្តម​សេនីយ៍​ Ngo Xuan Lich រដ្ឋមន្ត្រីក្រ​សួង​ការ​ពារ​ប្រទេស​វៀត​ណាម បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៃ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន-អាមេរិក ដែល​បានប្រព្រឹត្តទៅនៅ​ទីក្រុងហា​វ៉ៃ អាមេរិក ចាប់ពីថ្ងៃទី​២៩ខែកញ្ញាដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ២០១៦​។ គណៈ​ប្រតិភូ​វៀត​ណាម ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ គឺ​សម្តែង​ភាព​​ម្ចាស់​​ការ ការ​​ទទួល​​ខុស​​ត្រូវ រប​ស់វៀត​​ណាម​​ចំពោះ​រាល់​​សកម្មភាព​ រប​ស់អាស៊ាន​។ ទន្ទឹម​​ជាមួយ​​គ្នា​​នោះ បាន​​ជម្រុញ​​ទំនាក់​ទំនង​​ការពារ​​ជាតិ​​ទ្វេភាគី ​ជាមួយ​ប្រទេស​ដទៃ​តាម​​រយៈ​ការ​ផ្លាស់​​ប្តូរ​​ម​​តិយោបល់​​ និ​ង​​ជួប​​ប្រាស្រ័យ​​នៅខាង​​ក្រៅជំ​​នួ​ប ក៏​​ដូចជា​ស្តេង​ចេញ​នូវ​ការស្រុះ​ចិត្ត​គំនិត​គាំទ្រ ចំពោះឡាវក្នុងនាម​ជាប្រទេសប្រធាន​អាស៊ាន​ ដែល​​ជា​អ្នក​សម្រប​​សម្រួល​កិច្ច​ប្រជុំនេះ​ផងដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ