06/04/2017 09:37 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេស្តីទីហ្វីលីពីន៖ អាស៊ាននិងចិនទទួលបានការបោះជំហានខាង COC


រដ្ឋមន្ត្រីការបរទេស្តីទីហ្វីលីពីន៖ អាស៊ាននិងចិនទទួលបានការបោះជំហានខាង COC (VNA)

នាថ្ងៃទី​ ៤ ខែមេសា​ ឆ្នាំ២០១៧ រដ្ឋមន្ត្រីការបរទេសស្តីទីហ្វីលីពីន លោក Enrique Manalo បានឲ្យដឹងថា៖
អាស៊ាននិងចិនទទួលបានការបោះជំហានក្នុងការចរចារ
អំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត​ (COC)។ លោក  Manalo បានឲ្យដឹងថែមទៀតថា៖ អាស៊ានទទួលបានការរីកចម្រើនល្អក្នុងការ កសាងក្របខ័ណ្ឌនៃក្រម COC ជាមួយចិន។ អាស៊ាននិងចិនបានឯកភាពជាមួយគ្នាអំពីការកំណត់ខ្លឹមសានៃសេចក្តីព្រាងក្រម COC។ តាមគំរោងម៉ានីលនឹងរៀបចំការចរចារជាមួយប៉ែកាំងនាខែឧសភាខាងមុខដើម្បីដោះស្រាយ​បញ្ហាទាក់ទិនដល់សមុទ្រខាងកើត។ អ្នកចរចារនៃបណ្ដាប្រទេសអាស៊ាននិងចិនបានដំណើរកិច្ចប្រជុំនៅឥណ្ឌូណេស៊ីនិងកម្ពុជាអស់រយៈពេល ២ ខែកន្លងទៅដើម្បីខ្នះខ្នែងទទួលបានគំរោងការណ៍ COC ចុងក្រោយ​មួយ។ ឯកសារនេះអាចត្រូវបានអនុម័តមុនពេលសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននៅម៉ា​នីល​នា​ខែ​​សីហាខាងមុខ៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ