08/08/2015 11:03 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាមេរីក៖ អាមេរិក-វៀតណាម ឆ្ពោះទៅអនាគត


រដ្ឋមន្ត្រីការបរទេសអាមេរីក៖ អាមេរិក-វៀតណាម ឆ្ពោះទៅអនាគត (VNP)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការ​បរទេសអាមេរិក John Kerry នាថ្ងៃទី៧ ខែសីហា​ ឆ្នាំ២០១៥ នៅក្រុងហាណូយបានប្រព្រឹត្ត​ទៅ​សិក្ខាសាលាជំរុញភាពសម្បូររុងរឿង៖២០ឆ្នាំសហប្រតិបត្តិការ​អភិវឌ្ឍន៍វៀត​ណាម​-អាមេរិក។

ថ្លែងមតិនៅសិក្ខាសាលារដ្ឋមន្ត្រីការបរទេស John Kerry បានលើកត្រដែត​រាល់បំរ៉ែបំរួលដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរគិតតាំងពីពេលប្រក្រតីភាពទំនាក់ទំនងការទូតនាឆ្នាំ១៩៩៥ មកពីសត្រូវរបស់គ្នា​ឥឡូវ​នេះ​បានក្លាយទៅជាដៃគូលើគ្រប់វិស័យ៖

“យើងនៅទីនេះដើម្បីរំលឹកខួបលើកទី២០ប្រក្រតីភាពទំនាក់ទំនង។​ យើង​មាន​កំលាំងឆ្លងផុតពីការខុសប្លែក ជំនួសការសង្ស័យដោយជំនឿជាក់និងការ​គោរព​គ្នា។ យើងបង្ហាញបានថា អតីតសត្រូវអាចក្លាយទៅជាដៃគូ ទោះបីជាក្នុង​ពិភពលោកដ៏ស្មុគស្មាញនាបច្ចុប្បន្ន។ ​នោះជាមេរៀនដ៏ជ្រាលជ្រៅដែល​ពិភពលោក​ទាំងមូលអាចមើលទៅ។”       
រីឯឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានវាយតំលៃខ្ពស់ការផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះនិងជឿជាក់ថា​ទំនាក់ទំនងវៀតណាម-អាមេរិកកំពុងឈរមុខនឹងយថាទស្សន៍​ល្អប្រសើរឆ្ពោះទៅ​កំពស់ថ្មី៕ 

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ