30/05/2015 11:04 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់អឺរ៉ុបដើម្បីចរចារអំពីបញ្ហានុយក្លេអ៊ែរបស់អ៊ីរ៉ង់


រដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់អឺរ៉ុបដើម្បីចរចារអំពីបញ្ហានុយក្លេអ៊ែរបស់អ៊ីរ៉ង់ (Image: VNA)

ដំណើរ​ទស្សនកិច្ច​នៅអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ​របស់រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry ដើម្បី​ជួប​ចរចា​ ជាមួយសមភាគីអ៊ីរ៉ង់​លោក Mohammad Javad Zarif នោះត្រូវ​បានវាយរំលៃមានច​រិតលក្ខណៈ​សម្រេច​សំដៅ​ឆ្លើយ​សំណួរ៖ កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រទាក់​ទិនដល់កម្ម​វិធីនុយក្លេ​អ៊ែរ​របស់ Tehran នឹង​ទទួល​បាន​ដែរ​ឬ​ទេ?។ អ្នកនាំ​ពាក្យក្រសួង​ការបរទេសអាមេរិក​ លោក Jeff Rathke បានឲ្យ​ដឹង​ថា៖ គោល​ដៅនៃ​ជំនួ​ប​ចរចា​នេះនា​ថ្ងៃទី​​៣០ខែ​​ឧសភាឆ្នាំ​២០១៥​ នៅទី​ក្រុង Geneva ស្វីស រវាងរដ្ឋមន្ត្រីការ​បរទេស​អាមេរិក​និង​អ៊ីរ៉ង់​គឺខិត​ខំប្រឹង​ប្រែងទទួលបាន​ការបោះជំហាន​ ដើម្បីឆ្ពោះទៅកិច្ច​ព្រមព្រៀង​លើ​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​កម្ម​វិធី​នុយក្លេអ៊ែរ​មុន​កាល​កំណត់ (ថ្ងៃទី៣០ខែ​មិថុនា)។ ខ្លឹមសារ​ស្នូលនៃ​ជំនួបរ​វាង​ លោក Kerry និង លោក Zarif គឺបង្រួញ​ការ​ខ្វែង​គំនិត​ជុំវិញកិច្ច​ព្រមព្រៀង​ពោល​ខាង​លើ។​ ក្នុងព្រឹតិ្តការណ៍ទា​ក់ទិន​មួយ​ទៀត នាថ្ងៃ​ទី​២៨ខែ​ឧសភា អ៊ីរ៉ង់​បាន​ព្រមាន​បណ្ដា​ដៃគូ​ក្នុង ការចរចា​ស្តីពី​បញ្ហានុយក្លេអ៊ែរ​ថា៖ គេមិន​ត្រូវនាំ​ចេញ “សំណូម​ព​ហួស​ហេតុ​ពោក​ទេ​” ក្នុង​ដំណើរ ការចរចា​​ដើម្បីឆ្ពោះទៅកិច្ច​ព្រមព្រៀង​នោះ។ កាយវិការ​នេះបានប្រព្រឹត្តទៅ​បន្ទាប់​ពី រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​បារាំង លោក​Laurent Fabius បានប្រកាសនា​ថ្ងៃទី​២៧ខែ​ឧសភា​ថា៖ បារីស​នឹងប្រឆាំង​ជំទាស់​កិច្ច​ព្រម​ព្រៀងលើគ្រប់​ជ្រុងជ្រោយនុយក្លេអ៊ែរ​ចុងក្រោយ ជាមួយអ៊ីរ៉ង់ ប្រសិន​បើ Tehran មិនអនុញ្ញត្តិ​ឲ្យបណ្ដា អ្នក​សង្គេត​​ការនុយក្លេអ៊ែរ​របស់ អ.ស.ប. ត្រួតពិនិត្យមូលដ្ឋាននុយក្លេ​អ៊ែររបស់​អ៊ីរ៉ង់ ទាំងអស់​នោះទេ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ