22/07/2015 10:12 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាមេរិកនិងគុយបាមានការសន្ទនាប្រវត្តិសាស្ត្រ


រដ្ឋមន្ត្រីការបរទេសអាមេរិកនិងគុយបាមានការសន្ទនាប្រវត្តិសាស្ត្រ (Image: VNA)

បន្ទាប់​ពី​ធី​បង្ហួតទង់​ជាតិ​គុយ​បានៅ​ស្ថានទូតគុយបា​ប្រចាំនៅវ៉ាស៊ីន​តោន (អាមេរិក) នាថ្ងៃទី២០ខែ​កក្កដាឆ្នាំ២០១៥​ រដ្ឋ​មន្ត្រីប្រទេស​អាមេរិក លោក John Kerry បាន​ជួបសន្ទនា​ជាមួយ​សមភាគី​គុយ​បា លោក Bruno Rodriguez នៅ​ទីស្នាក់​ការ​ក្រសួង​ការបរទេស​ប្រទេសសាមី។ ថ្លែង​មតិនៅ​សន្និសីទ​កាសែត​រួម​បន្ទាប់​ពីការ​សន្ទនា រដ្ឋ​មន្ត្រីការ​បរទេស John Kerry បានចាត់ទុកថា៖ ដំណើរ​ប្រក្រតី​ទំនាក់​ទំនង​ទ្វេភាគី​នឹង​អូសន្លាយ​ក្នុង​រយៈ​​ពេល​យូរ​អង្វែង​ និង​ស្មុគស្មាញ​​ប៉ុន្តែ ប្រការ​នេះនាំ​មក​នូវ​ផល​ប្រយោជន៍​សំរាប់​ប្រជាពលរដ្ឋ​នៃ​ប្រ​ទេស​ទាំ​ង​២។ រដ្ឋ​អំណាច​របស់​ប្រធានា​ធិបតី​អាមេរិក លោក Barack Obama មាន​គោល​បំណង លុប​ចោល​បទ​ហុំព័ទ្ធ​សេដ្ឋកិច្ច​​ចំពោះ​គុយបា ហើយ​សង្ឃឹម​ថា៖ ​រដ្ឋសភា​អាមេរិក នឹ​ងអនុវត្ត​ប្រការ​នេះ។ លោក John Kerry ប្រកាស​ថា៖ លោកនឹង​ទៅបំពេញ​ទស្សនកិច្ច​នៅគុយបា​ នាថ្ងៃទី១៤ខែសីហា​ខាងមុខ។ រីឯ​ខ្លួន​វិញ រដ្ឋ​មន្ត្រី​ការបរ​ទេស​គុយបា លោក Bruno Rodriguez បាន​សង្កត់​ធ្ងន់​ថា៖ ព្រឹតិ្តការណ៍ នាថ្ងៃទី​២០ខែ​កក្កដា​​គឺ​ជា​លទ្ធផល​នៃកា​រដឹក​នាំ​វាងវៃ​របស់​អគ្គមគ្គុទេសគុយបា លោក Phidel Castro ក៏ដូច​ជា ការប្តេជ្ញា​ចិត្ត​របស់​ប្រជា​ពល​រដ្ឋគុយ​បា ទៅ​លើផ្លូវដែលគេបានជ្រើស​រើស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ