29/07/2015 12:00 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅមជ្ឈឹមបូព៌ានិងទ្វីបអាស៊ី

ក្រសួង​ការបរទេសអាមេរិក នាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៥ បានឲ្យ​ដឹងថា រដ្ឋ​មន្ត្រីការ​បទេសអាមេរិក លោក John Kerry នឹងមាន​ដំណើរ​ទស្សនកិច្ចទៅ​កាន់ ប្រទេសចំនួន៥​នៅមជ្ឈឹម​បូព៌ា និងទ្វីបអាស៊ីនាពេល​ខាងមុខ ក្នុង​នោះ លោក​នឹងមានការជួបសន្ទនាទ្វេភាគី និងពហុភាគីជាច្រើនផងដែរ។ តាមកំរោង ក្នុង​ការ​បង្អង​ដំណើរ​ដំបូង​នៅរ​​ដ្ឋធានីគែ របស់អេហ្ស៊ីពនាថ្ងៃទី២ខែ​សីហា លោក John Kerry បានរួមជាមួយ​សមភាគី​អេស្ស៊ីប Sameh Shoukry ធ្វើជា​អធិបតី​ជំនួបសន្ទនា យុទ្ធសាស្ត្ររវាងអាមេរិកនិង​អេហ្ស៊ីប។ នៅថ្ងៃទី៣ខែ​សីហា លោក​នឹង​ទស្សនា​ក្រុង​ Doha របស់ Qatar និងមានជំនួប ជាមួយរដ្ឋមន្ត្រីនៃបណ្តាប្រទេសចំណុះក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិ​ការ​ឈូង​​សមុទ្រ ក្នុងនោះផ្តោតទៅលើ​ការពិភាក្សា​ អំពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែររវាងក្រុម P5+1 ជាមួយ​អ៊ីរ៉ង់ វិបត្តិ​នៅស៊ីរី និងការប្រយុទ្ធ​ប្រឆាំង​នឹងអង្គការ “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាសផងដែរ។

​បន្ទាប់ពីទស្សនកិច្ចប្រទេសអាស៊ីបូព៌ាចំនួន២នេះ លោក John Kerry  នឹង អញ្ជើញទៅទស្សន​កិច្ច​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍ចំនួន៣ គឺ​សឹង្ហបុរី ម៉ាឡេស៊ីនិង​វៀតណាម៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ