13/05/2015 10:11 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅចិននិងកូរ៉េខាងត្បូង


រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅចិននិងកូរ៉េខាងត្បូង (Image: VNA)

 
នាចុងសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry នឹងមកបំពេញទស្សនកិច្ច​នៅ​ចិន​និង​កូរ៉េខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Marie Harf បានឲ្យដឹងថា៖ លោក Kerry​ នឹងមកបំពេញទស្សនកិច្ចនៅចិន​ចាប់ពីថ្ងៃទី ១៦ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០១៥ ជួបសន្ទនា និង​ពិភាក្សា​ជាមួយបណ្ដាថ្នាក់​ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលចិនស្តីពីវិធានការណ៍​ជំរុញអាទិភាព​របស់​អាមេរិក​មុន​ពេលប្រទេសទាំង ២ ដំណើរការសន្ទនាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចក្នុងរដូវក្តៅឆ្នាំ ២០១៥ នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​។ ក្នុងដំណើទស្សនកិច្ច លើកនេះ លោក John Kerry និងបណ្ដថ្នាក់ដឹកនាំប្រទេសម្ចាស់​ផ្ទះ​នឹង​ពិភាក្សា​អំពី​ការត្រៀមរៀបចំឲ្យដំណើទស្សកិច្ចនៅអាមេរកខាងមុខរបស់ប្រធានរដ្ឋចិន លោក Xi Jinping នា​សរទ​រដូវ​ឆ្នាំ​នេះ។ ចាប់ពីថ្ងៃទី១៧ ដល់ទី ១៨ ឧសភា លោករដ្ឋមន្ត្រីការ​បរទេសអាមេរិកនឹងមកបំពេញទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូងដើម្បីជួបសន្ទនាជាមួយ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោកស្រីPark Geun-hye និងជួបចរចារ​ជាមួយ​សមភាគីកូរ៉េខាងត្បូង លោក Yun Byung Se អំពីបញ្ហាទ្វេភាគី៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ