03/08/2015 09:17 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសមជ្ឈឹមបូព៌ា


រដ្ឋមន្ត្រីការបទេសអាមេរិកលោក John Kerry (រូបថតៈ AP)


នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន អញ្ជើញមកដល់ក្រុងគែ របស់​អេហ្ស៊ីប  ចាប់ផ្តើមដំណើរទស្សនកិច្ចតំបន់មជ្ឈឹម​បូព៌ា។ នៅក្រុងគែ លោក John Kerry បានមានជំនួបសន្ទនាជាមួយសមភាគី Sameh Shoukri និងចូលរួមការសន្ទនាយុទ្ធសាស្ត្ររវាងសម្ព័ន្ធមិត្តទាំងពីរក្នុង កាលៈ​ទេសៈ​ដែលទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែតានតឹងឡើងៗ គិតតាំងពីឆ្នាំ២០១១មកខណៈដែល​អេហ្ស៊ីប​កើតមានឡើងបំរ៉ែបំរួលនយោបាយក្នុងប្រទេស។ វេទិកាយុទ្ធសាស្ត្រអាមេរិក-អេហ្ស៊ីបជាវេទិការ​ពិភាក្សា​លើវិស័យជាច្រើនដូចជា នយោបាយសេដ្ឋកិច្ច សន្តិសុខ វប្បធម៌ សំដៅដាក់ចេញទិសដៅ ដោះស្រាយរាល់បញ្ហាសំខាន់ៗសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាជម្រុញនូវតម្លៃ គោលដៅនិងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។ បន្ទាប់ពីអេហ្ស៊ីប រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងទៅកាន់ Qatar នាថ្ងៃ​ទី៣ ​ខែសីហា ដើម្បីជួបជាមួយរដ្ឋមន្ត្រីចំនួន៦រូបនៃបណ្តាប្រទេសក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC)  សំដៅបន្ធូស្រាលរាល់ការព្រួយបារម្ភរបស់ប្រទេសទាំងនេះ អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទើបនឹងបានចុះហត្ថលេខារវាងអ៊ីរ៉ង់និងក្រុម P5+1។​ តាម ផែនការ បន្ទាប់ពីមជ្ឈឹមបូព៌ា លោកJohn Kerry នឹងបន្តទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ រួមមានសឹង្ហបុរី ម៉ាឡេស៊ីនិងវៀតណាមទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ