12/09/2017 10:16 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសវៀតណាមនិងប្រេស៊ីលដំណើការចរចារ

ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ វៀត ណាម  ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៧។ នៅក្នុងជំនួបសន្ទនា នាថ្ងៃទី១១ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖វៀតណាមគោរពតួនាទីកាន់តែខ្ពស់របស់របស់ប្រេស៊ីលលើឆាកអន្តរជាតិ ហើយមានគោលបំណងថាប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត។ រីឯ Minh រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Aloysio Nunes Ferreira បានអះអាងថា៖ ប្រេស៊ីលមានគោលការណ៍ជំរុញខ្លាំងទំនាក់ទំនងជាមួយប្រទេសផ្សេងៗ ដែលក្នុងនោះមានវៀតណាមហើយចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ