25/05/2016 09:35 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយសមភាគីអាមេរិក


រដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយសមភាគីអាមេរិក

នាព្រឹកថ្ងៃទី២៤ ខែឧសភា  ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម លោក​ Pham Binh Minh បានមានជំនួបសន្ទនាជាមួយ​ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក John Kerry ។ ថ្នាក់​ដឹកនាំទាំង​ពីររូប​បានវាយតំលៃ​ខ្ពស់ ចំពោះជំនួប​ប្រាស្រ័យ និង​លទ្ធផល​នៃជំនួប​ទាំង​នេះ​រវាង​ថ្នាក់​ដឹក​នាំ​វៀត​ណាម ជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រីការ​បរទេស​ លោក Pham Binh Minh បានស្នើអោយភាគីទាំងពីរ សកម្ម រួមសហ​ការ ដើម្បី​អនុវត្តកិច្ច​ព្រមព្រៀង​ទាំង​នេះ ប្រកបដោយ​ប្រសិទ្ធិភាព។ ទន្ទឹមនឹងនោះ​ថ្នាក់ដឹកនាំ​ទាំងពីរ​រូបក៏បាន​ពិភាក្សា អំពីបណ្ដា​បញ្ហានៅ​ក្នុងតំបន់​និងអន្តរជាតិ​ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់ដូចគ្នា ដែល​ក្នុងនោះ​មានបញ្ហា​សមុទ្រ​ខាង​កើត​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ