03/06/2015 09:59 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ បញ្ជីឈ្មោះខ្មៅរបស់រុស្ស៊ីគឺសំដៅឆ្លើយតបតវិញទង្វើរបស់ EU


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ បញ្ជីឈ្មោះខ្មៅរបស់រុស្ស៊ីគឺសំដៅឆ្លើយតបតវិញទង្វើរបស់ EU (Image: VNA)
បន្ទាប់ពីប្រតិកម្មរបស់សហភាពអឺរ៉ុប (EU) ស្តីពីបញ្ជីឈ្មោះខ្មៅរួមមាន ប្រជពលរដ្ឋអឺរ៉ុបចំនួន ៨៩ នាក់ ដែលត្រូវបានហាមឃាត់ចូលក្នុងរុស្ស៊ី ហើយចាត់ទុក នេះគឺជាកាយវិការផ្តាច់ការនិងមមិនសមហេតុផលរបស់រុស្ស៊ី នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានអះអាងថា៖ សេចក្តី​ប្រកាស​​របស់ EU គឺគ្មានហេតុផលឡើយ។ លោក Lavrov បានលើកច្បាស់ថា៖ ម៉ូស្គូបានអត់ធ្មត់ក្នុងរយៈពេល​យូរអង្វែងហើយបញ្ជីឈ្មោះពោលខាងលើគឺសំដៅឆ្លើយតបតវិញជំហានដោយឯកតោភាគីអមិត្តភាពរបស់ EU  មិនមែនជាទង្វើបង្ករឿងហេតុឡើយ។ មុននោះ លោកខាងលិចក៏បានដាក់ទណ្ឌកម្មចំពោះមន្ត្រីរបស់រុស្ស៊ីមួយចំនួនក្នុងពេលដែលគេអនុម័តលើបណ្ដាសេចក្តីសម្រេចស្តីពីបណ្ដាបញ្ហាចាំបាច់របស់ប្រទេស
រុស្ស៊ីក្នុងនោះមានការរួមបញ្ចូលឧបទ្វីប​ Crimea តាមបំណាងប្រាថ្នារបស់ប្រជាពលរដ្ឋនៅទីនេះ។ មន្ត្រីការបរទេសជួរមុខរបស់រុស្ស៊ីបានសង្កត់ធ្ងន់ដែរថា៖ អ្នកនយោបាយ EU មួយចំនួនក្នុងបញ្ជីឈ្មោះហាមឃាត់ចូលក្នុងរុស្ស៊ីគឺជាអ្នកបានគាំទ្រការរដ្ឋប្រហារយ៉ាងខ្លាំងក្លានៅអ៊ុយក្រែននាឆ្នាំ២០១៤៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ