05/05/2015 14:19 GMT+7 Email Print Like 0

រដ្ឋមន្ត្រីការបរទេសជប៉ុនជួបសម្តែងការគួរសមជាមួយអគ្គមគ្គុទ្ទេសក៍គុយបាលោក Fidel Castro

ក្នុងដំណើរទស្សនកិច្ចនៅគុយបារបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida  បានជួបសម្តែងការ​គួរ​សម​​ជាមួយ​អតីតប្រធានរដ្ឋគុយបាលោក Fidel Castro និងប្រធានរដ្ឋគុយបា លោក Raul Castro នារសៀថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥ ។ ថ្លែងមតិ បន្ទាប់ពីជំនួបនេះ លោក Kishida​ បានសម្តែងការគាំទ្រទស្សនៈស្តីពីការ​លុប​ចោល អាវុធនុយក្លេអ៊ែររបស់អគ្គមគ្គុទ្ទេសក៍គុយបា។ ក្នុងជំនួបជាមួយលោក  Kishida នាថ្ងៃដដែល ប្រធាន​រដ្ឋគុយបា លោក ​ Raul Castro មានគោលបំណងបង្កើនទំនាក់ទំនងទ្វេ​ភាគីលើគ្រប់វិស័យថែមទៀត។

រដ្ឋមន្ត្រីការបរទេសជប៉ុនបានអះអាងថា៖ ជប៉ុនគាំទ្រ ការប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក។ មុននោះ ក្នុងការចរចារជាមួយ​សមភាគីគុយបា លោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសជប៉ុនបានសន្យានឹង​ជំរុញ​ការ​​ផ្តល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) របស់ជប៉ុនសំរាប់គុយបា។ រដ្ឋមន្ត្រីការបរទេសទាំង ២ រូបនេះ​បាន​ឯកភាព​ចាប់ផ្តើមការសន្ទនាទ្វេភាគីស្តីពីកំណែ ទម្រង់របស់ អ.ស.ប. ក្នុងកាលៈទេសៈ តូក្យូមានគោលបំណង​ក្លាយ​​ទៅ​ជាសមាជិក​ អចិន្ត្រៃយ៍នៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.៕

 
 តាម​  VOV5 -វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ