16/08/2015 13:12 GMT+7 Email Print Like 0

រង្វាន់ Ton Duc Thang កម្លាំងពលំជំរុញចំណង់ចំណូលចិត្តច្នៃប្រឌិតរបស់ពលករ


រង្វាន់ Ton Duc Thang កម្លាំងពលំជំរុញចំណង់ចំណូលចិត្តច្នៃប្រឌិតរបស់ពលករ

ក្នុងឱកាស​រំលឹកលើកទី១២៧ ទិវាកំណើត​របស់អតីត​ប្រធាន Ton Duc Thang (ថ្ងៃទី​២០ខែ​សីហា​ឆ្នាំ ១៨៨៨ -ថ្ងៃទី២០ខែសីហាឆ្នាំ២០១៥) នាថ្ងៃទី១៥ខែសីហាឆ្នាំ២០១៥ នៅទីក្រុង​ហូជីមិញ បាន​ប្រព្រឹត្ត​ទៅ ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី១៥ ទិវារង្វាន់​ Ton Duc Thang និងប្រគល់​រង្វាន់ Ton Duc Thang ឆ្នាំ ២០១៥។ ថ្លែង​មតិ​នៅ​ទី​នេះ​ប្រធាន​សហភាព​ពលក​រវៀត​ណាម លោក Dang Ngoc Tung បានសង្កត់ធ្ងន់ថា៖​ ក្រោយរយៈ​ពេល១៥​ឆ្នាំ បង្កើត​និង​អភិវឌ្ឍន៍ រង្វាន់នេះ​បានបង្កលក្ខណះងាយ​ស្រួល លើកទឹកចិត្ត បណ្ដាវិស្វករ កម្មករ​ជំរុញ​ចំណង់​ចំណូល​ចិត្ត ច្នៃប្រឌិតថ្មី ។​ តាំងពីឆ្នាំ ២០០០មក មានកម្មាភិបាល អ្នកបច្ចេកទេស កម្មករចំនួន១៦០នាក់​ទទួល​បាន​រង្វាន់ Ton Duc Thang នេះ ។ នៅពិធីនេះ គណៈចាត់តាំងក៏បានប្រគល់​ជូន​រង្វាន់ Ton Duc Thang សំរាប់​បុគ្គល​ឆ្នើម​ចំនួន​១៥រូបដែរ៕
 

តាមVOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ