27/08/2015 09:19 GMT+7 Email Print Like 0

រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចខំប្រឹងប្រែងទទួលនិងហួសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម


រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចខំប្រឹងប្រែងទទួលនិងហួសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម (VNP)

នារសៀលថ្ងៃទី២៥ខែសីហាឆ្នាំ២០១៥ នៅទីស្ដី​ការ​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Tan Dung បាន​ធ្វើអធិបតី​ភាព​កិច្ចប្រជុំអចិន្ត្រៃយ៍​រដ្ឋាភិបាល​ និង​ក្រសួង​ស្ថាប័ន​មាន​សមត្ថ​កិច្ច​មួយ​ចំនួន​វាយ​តំលៃ​អំពី​បំរ៉ែ​បំរួល​នៃសេដ្ឋកិច្ច​ពិភពលោក ជាពេល​កន្លងទៅ​ដែល​ជះឥទ្ធិពល​ដល់ខឿន​សេដ្ឋកិច្ច​វៀត​ណាម។ ថ្លែង​មតិ​សន្និដ្ឋាន​កិច្ច​ប្រជុំ នាយក​រដ្ឋមន្ត្រិ​លោក Nguyen Tan Dung បានចាត់ទុកថា​សេដ្ឋកិច្ច​ដំបន់​និង​ពិភពលោក​កំពុង​មាន​បំរ៉ែបំរួល​ពិបាកព្យាករណ៍ និងជះឥទ្ធិពល​ដល់វៀត​ណាម។ លោក Nguyen Tan Dung បាន​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​បន្ត​តាម​ដាន​ជាប់​បំរ៉ែបំ​រួល​ស្ថានភាព វិភាគ​ព្យាករណ៍​នាំចេញ​ដំណោះ​ស្រាយ​ទាន់​ ពេល​វេលា​សមស្រប​រាប់ទាំង​ក្នុងករណី​អាក្រក​បំផុត។

​ដោយស្មារតី​នោះនាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​សំណូមពរ​ក្រសួង​ស្ថាប័ន​ប្តេជ្ញា​គោល​ដៅគ្រប់​គ្រង​ដែល​បាន​ដាក់​ចេញ ក្នុង​នោះយកការ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចជា​គោលដៅខ្ពស់បំផុត​៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ