24/10/2017 11:23 GMT+7 Email Print Like 0

រក្សាសន្ទុះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨

នៅក្នុងពីធីបើកកិច្ចប្រជុំ លើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងនូវរបាយ ការណ៍ស្តីពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមឆ្នាំ២០១៧និង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨។ ចំណុចលេចធ្លោក្នុងរបាយការ របស់ប្រមុខរដ្ឋាភិបាលគឺក្នុងឆ្នាំ២០១៧ វៀតណាគ្រោងនឹងទទួលបានលទ្ធ ផល លើគ្រប់វិស័យ។ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញារបស់រដ្ឋា ភិបាលដើម្បីសម្រេចបានគោលដៅទទួលបានកំណើន GDP ពី៦,៥ ដល់៦,៧%ក្នុងឆ្នាំ ២០១៨។

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងរបាយការស្តីពីលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៧
និង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៨

របាយការណ៍បានបញ្ជាក់​ច្បាស់នូវលទ្ធផលទទួលបាន​អំពីសេដ្ឋ​កិច្ច ​សង្គមឆ្នាំ២០១៧ដោយសង្កត់​ធ្ងន់​នូវ​ស្មារតី​និង​ការ​ប្តេជ្ញារបស់​រដ្ឋា​ភិបាលក្នុង ការដោះស្រាយការលំបាក កសា​ងរដ្ឋាភិបាលស្ថាប​នា ធ្វើ​សកម្មភាព បម្រើប្រ​ជា​​ជន សហគ្រាស​ ធានាសន្តិសុខសង្គម បង្កើនទំនាក់ទំន​ងកិច្ចការបរទេស ធ្វើសមាហរណ​កម្ម។ ទន្ទឹម​ជាមួយ​គ្នានោះ ដាក់ចេញគោលដៅនិងដំណោះ ​ស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់​ឆ្នាំ​២០១៨ផងដែ​រ​។​
 
តួរលេខគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៧
 
លទ្ធផល​លេចធ្លោបំផុតក្នុងឆ្នាំ២០១៧គឺរក្សាស្ថិរ​ភាពម៉ាក្រូសេដ្ឋ កិច្ច កំណើនសេដ្ឋកិច្ច​មាន​បម្រែ​បម្រួល​សកម្ម​និង​កំពុង​ឆ្ពោះទៅសម្រេចគោលដៅ ទទួ​លបានកំណើន GDP ៦,៧% សម្រាប់ឆ្នាំ២០១៧​។ របាយការណ៍​បានឲ្យ ដឹងថា ​នារយៈពេល៩ខែដើមឆ្នាំ វៀតណាមទិញបា​នបន្ថែម៦​ពាន់លានដុល្លា​រ អាមេរិក បង្កើន​ប្រាក់​ទុក​បម្រុង​ឡើង​ដល់​៤៥ពាន់លានដុល្លារអាមេរិក ​ពោលគឺជាកម្រិតខ្ពស់បំផុតតាំងពីមុ​នមក។ ទីផ្សារភាគហ៊ុន​ក៏ទទួល​បាន​ពន្ទុ​ ខ្ព​ស់បំផុតគិតតាំងពីឆ្នាំ ២០០៨ ដែលអាចទទួលបានគោល ៦​,៧%ផងដែរ។ នាយក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បាន​វាយតម្លៃថា៖
 
“ឈរលើមូលដ្ឋាន​នៃលទ្ធផលរបស់៩ខែកន្លងទៅ គូបផ្សំជាមួយរាល់ការ ខិតខំប្រឹង​ប្រែង​សម្រាប់​ពេល​វេលា​នៅសេស​សល់​ក្នុងឆ្នាំ ២០១៧នេះ វៀត ណាមអាចនឹងសម្រេច​បាន និងសម្រេចហួសពីគោលដៅផែន​ការទាំង១៣ដែល បានដាក់ចេ​ញនោះ។ នេះជាជោគ ជ័យមួយរបស់ប្រទេសជា​តិ ជាពិសេសក្នុង ​បរិបទ​ដែល​ខឿន​សេដ្ឋកិច្ច​ប្រទេសជាតិ​កំពុងបានផ្លាស់ប្តូររូបស​ណ្ឋាន​កំណើន តាមទិសកាត់​បន្ថយ​ការធ្វើអា​ជីវកម្ម​ធនធាន​ធម្មជាតិ​ទៅជាឧស្សាហកម្ម​កែច្នៃ និងកសិកម្មបច្ចេកវិទ្យាខ្ពស់បន្សាំ​ជាមួយបម្រែបម្រួលអាកាសធាតុ​។ ការទទួល​ បានលទ្ធផ​លវិជ្ជមានទាំងអស់នេះ បានរួមចំណែកពង្រឹង​ទំនុកទុ​កចិត្ត ប​ង្កើត ភាពសប្បាយ​រីករាយ​ក្នុង​សង្គម​ទាំងមូលដែល​បាន សហគមន៍អន្តរជា​តិវាយ តម្លៃ​ខ្ពស់”។
 
រក្សាសន្ទុះកំណើនសេដ្ឋកិច្ចឆ្នាំ២០១៨
 
គោលដៅទូទៅ​លើវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨​គឺត្រូវបានរដ្ឋាភិ បាល វៀតណា​មកំណត់​ថា នឹងបន្តស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ បង្កើតការផ្លាស់ប្តូរច្បាស់ លាស់និង​ជាក់ស្តែងប្រកបដោយការប្រកួតប្រជែ​ងខ្ពស់​។ ពោលគឺ ផលិតផល​ សរុបក្នុងស្រុក GDP ដោយខំប្រឹងប្រែងទទួលឲ្យបានកំណើ​ន៦,៥ដល់៦,​៧% ។ ដើម្បីសម្រេច​បានគោល​ដៅពោលខាង​លើ រដ្ឋាភិបាល​បានកំណត់ភារកិច្ច ចម្បង គឺប​ង្កើនស្ថិរភាព​ម៉ាក្រូសេដ្ឋ​កិច្ច ធានានូវ​តុល្យភាពធំ​ៗរបស់បណ្តាខឿ​នសេដ្ឋកិច្ច។ លើសពីនេះទៅទៀត វៀតណាមក៏បាន​ប្រមូលផ្តុំលើការពង្រឹងយន្ត ​ការ គោ​លនយោបាយច្បាប់អំពីការវិនិយោគអាជីវកម្ម​ បង្កើត​បរិយាកាសប្រ គួតប្រជែងសមភាពតា​មយន្ត​ការ​ទីផ្សារ​។ ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋម​ន្ត្រី ក៏បានអះអាងថា នឹ​ងរៀបចំ​ឡើងវិញ​រចនា​សម្ព័ន្ធ​នៃខឿន​សេដ្ឋកិច្ច​ព្រម​ៗគ្នា៖
 
“រដ្ឋាភិបាលនឹងអនុវត្ត​ត្រឹមត្រូវនូវសេចក្តីសម្រេចចិត្តរបស់រ​ដ្ឋសភា ស្តីពី ការសាកល្បងដោះស្រាយបំ​ណុលខូច ច្បាប់ធ្វើវិសោធន​កម្ម បំពេញ​បន្ថែមលើ មាត្រាមួយចំនួននៃច្បាប់អង្គ​ការ​ ឥណទាន បន្ទាប់ពីបា​នរដ្ឋ​សភា​អនុម័ត​។ អនុវត្តយ៉ាងហ្មឹងម៉ាត់ការ​រៀបចំឡើងវិញ ធ្វើភាគហ៊ុនបនីយកម្មសហគ្រា​សរដ្ឋ តាមដំណើរ​ការ​ដែល​បាន​ដាក់​ចេញ ផ្លាស់ប្តូររចនាសម្ព័ន្ធ​ផលិត​កម្មជាដើម”។
 
ដោយលទ្ធផលទទួលបានក្នុងកា​រគ្រប់គ្រងសេដ្ឋកិច្ចសង្គមរយៈពេល​៩ ខែកន្លងទៅ និងជាមួយកា​រប្តេជ្ញា​យ៉ាង​ខ្លាំង​ រដ្ឋាភិបាលវៀត​ណាម​នឹងខិត​ខំ សម្រេចរាល់គោលដៅ​ដែលបានដាក់ចេញស​ម្រាប់ឆ្នាំ២០១៧និង​អនុវត្តប្រ​កប​ ដោយជោគជ័យ​ផែនការអភិវឌ្ឍន៍សេដ្ឋកិ​ច្ចសង្គម​ឆ្នាំ២០១៨៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ