24/01/2016 09:43 GMT+7 Email Print Like 0

រក្សានិងពូនជ្រុំនូវទំនាក់ទំនងសាមគ្គីពិសេសឡាវ-វៀតណាម

រក្សានិងពូនជ្រុំនូវទំនាក់ទំនងសាមគ្គីពិសេសឡាវ-វៀតណាម

នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៦ នៅរដ្ឋធានីវៀងច័ន្ទ អគ្គលេ​ខាគណៈកម្មា ធិការ​មជ្ឈឹម​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ លោក Bounnhang Valachith បានទទួល​ជួបសន្ទនាជាមួយ​លោក Hoang Binh Quan ប្រធាន​គណៈ​កម្មា​ធិការ​កិច្ច​ការ បរទេស​មជ្ឈឹម​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​និង​ជាបេសកកម្ម​ពិសេស​របស់​អគ្គលេខា​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​។

​លោក Hoang Binh Quan បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់ បក្សប្រជាជន​បដិវត្តន៍​ឡាវ ប្រជា​ជន​ឡាវ​នឹង​អនុវត្តប្រកប​ដោយជោគជ័យ​នូវ សេចក្តីសម្រេចចិត្តនៃមហាសន្និបាត​លើក​ទី១០ របស់​បក្ស កសាង​ប្រទេស​ឡាវ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងសម្បូរុ​ងរឿង​តាមគោលមាគ៌ា​សង្គមនិយម។

​រីឯអគ្គលេខា Bounnhang Valachith បានជូនពរបក្សកុម្មុយនិស្ត​វៀត​ណាម រៀប​ចំប្រ​កប​ដោយ​ជោគ​ជ័យ​មហា​សន្និបាត​លើកទី​១២ ព្រមទាំងសម្តែងក្តីជឿ​ជាក់​ថា ប្រជាជន​វៀត​ណាម​នឹង​ទទួល​បាន​សមិទ្ធិថ្មី​ជា​ច្រើន​ក្នុង​កិច្ច​ការ​ផ្លាស់​ប្តូរ​ថ្មី និងនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្ម​ តាមទិសទំនើបជាសារវ័ន្ត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ