18/12/2018 09:08 GMT+7 Email Print Like 0

រក្សាទំនាក់ទំនងមិត្តភាពស្អិតរមួតរវាងវៀតណាមនិងឡាវ

 ទទួលការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសឡាវ លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស​វៀត​ណាម លោក  Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងធ្វើ​ជា​សហ​អធិបតី​ក្នុង​ជំនួពពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្ត្រីវៀតណាម - ឡាវ លើកទី៥ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០១៨។ ដំណើរទស្សនកិច្ច នេះបានបន្តជោគជ័យនៃឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម - ឡាវ ២០១៧ ហើយ​ក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរ តម្រង់ទិសដៅទំនាក់ទំនងរវាងប្រទេសទាំង
ពីរនាពេលខាងមុខ។
 ​
នៅ​លើពិភពលោកនេះ កម្រមានប្រទេសណាមួយដែលមានការផ្លាស់ប្ដូរគណប្រតិភូរវាងបក្ស និង​រដ្ឋ​ជា​ញឹក​ញាប់​ដូច​ជាវៀតណាម និងឡាវ។ តាមរយៈដំណើរទស្ស​កិច្ច និងជំនួបជាន់ខ្ពស់ទាំង​នេះ ក្រៅពី​ការ​បង្កើន​ទំនុក​ទុក​ចិត្តគ្នាទៅ​វិញទៅមកនោះ ថ្នាក់ដឹកនាំបក្ស ​រដ្ឋនៃប្រទេស​ទាំងពីរ​ទទួល​បាន​ការព្រម​ព្រៀង​ដ៏សំខាន់​ជាច្រើន ដែលមានចរិតលក្ខណៈយុទ្ធ​សាស្ត្រ ក៏ដូចជាពង្រឹង ​និងពង្រីក​ទំនាក់​ទំនង​ទ្វេភា​គីប្រក​ប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ។
 
អះអាងនូវឋានៈ​នៃចំណងមិត្តភាពរវាងវៀតណាម និងឡាវ​

ពិតណាស់ថា នា​រយៈពេលកន្លងទៅ ភាគីទាំងពី​របាន​ផ្ដល់​ការយកចិត្តទុកដាក់ដល់ការងារ​ឃោសនា និង​អប់រំ​ប្រជា​ជន​នៃប្រទេស​ទាំងពីរ ជាពិសេស​គឺជំនាន់​វ័យ​ក្មេង​អំពីប្រពៃណី អត្ថន័យយុទ្ធសាស្ត្រ និងសារៈសំខាន់​ពិសេស​នៃទំនាក់ទំនងរវា​ងវៀត​ណាម និងឡាវ។ ភាគី​ទាំងពីរ​បាន​រួមសហការគ្នារៀបចំរាល់ព្រឹត្តិការណ៍ធំៗរវា​ងប្រទេស​ទាំងពីរប្រកដោយជោគជ័​យ ជាពិសេស​គឺក្នុង​ឆ្នាំ​សាមគ្គីភាព​មិត្តភាពវៀតណាម -ឡាវ   ឡាវ -វៀ​តណាម ២០១៧។ លោក Don Tuan​ Phong អនុប្រធាន​សម្ព័ន្ធ​សមាគម​បណ្តាអង្គការ​មិត្តភាព​វៀត​ណាម​បាន​ឲ្យដឹ​ង​ថា៖​
 
“ឆ្នាំ២០១៧ គឺជាឆ្នាំរស់រវើកអំពីទំនាក់ទំនងជាមួយប្រទេសឡាវ។ វៀតណាម​បានរៀបចំសកម្មភា​ពរំលឹក​ខួប​អនុស្សា​វរីយ៍​លើកទី ៥៥ នៃការបង្កើតទំ​នាក់ទំនងការទូត និងលើ​កទី​ ៤០ នៃការចុះ​ហត្ថលេខា​លើសន្ធិ​សញ្ញា​មិត្តភាព កិច្ចសហប្រតិបត្តិការ។ សកម្ម​ភាពទាំងនេះគឺសម្បូរបែបណាស់ ដែល​រួមមាន ការផ្លាស់​ប្ដូរគណៈ​ប្រតិភូ  ការរៀប​ចំគណៈប្រតិ​ភូអតីតកងទ័ពស្ម័គ្រចិត្ត អតី​តអ្នកជំនាញ​ទៅទស្សនា​សមរភូមិ​ឡើង​វិញ​។ ភាគីទាំង​ពីរបាន​បោះពុម្ភផ្សាយសៀវភៅពិសេស​ជាភាសារវៀតណាម និងឡាវ ដោយមានចំណងជើង​ថា "ជួរភ្នំ ​Truong Son រួម"។ ម៉្យាងវិញទៀត យើងក៏បា​នរៀបចំសកម្មភាពឃោសនា លើ​កកម្ពស់ការយល់ដឹង ស​កម្មភាព​តបស្នងសង​គុណ និ​ងសកម្មភាពរវាងយុវជន និងនិស្សិតរវាងប្រទេសទៀត​ផង។ សកម្មភាព​ទាំងនេះបាន​រួមចំណែក និងអប់រំឃោសនានូវទំនាក់ទំនងពិសេ​ស ស្មោះត្រង់រវាងវៀត​ណាម និងឡាវ​”។
 
ពូនជ្រំទំនាក់ទំនងវៀតណាម ឡាវគឺជាអាទិភាពចម្បងនាបច្ចុប្បន្ន

នា​បច្ចុប្បន្ននេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀងណាម និង​ឡាវ​ក៏ត្រូវ​ប្រឈម​នឹងការ​លំបាក​សាក​ល្បង​ជា​ច្រើន​ ដោយ​សារការអភិវឌ្ឍរប​ស់ប្រទេសនីមួយៗ ក៏ដូចជាបរិយាសកាសអ​ន្តរជាតិ និងតំបន់​ផងដែ​រ​។​ទោះ​ជា​យ៉ាង​ណាក៏ដោយ ​ប្រជាជននៃប្រទេសទាំងពីរមានក្ដីសប្បាយរីករាយដោយ​ឃើញថា ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​នៃ​បក្ស​ទាំង​ពីរ រដ្ឋទាំងពីបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពី​កម្លាំងកាយចិត្ត ដើម្បីពូ​នជ្រំទំនាក់​ទំនង​ពិសេសរ​វាងវៀតណាម​ និងឡាវ។ លោក Ta Minh Chau​ អតីតឯក​អគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅឡាវ​បាន​ចាត់​ទុក​ថា៖​
 
“នារយៈ​ពេលកន្លងទៅ ស្ថានភាពអន្តរជាតិ មាន បម្រែបម្រួលយ៉ាង ស្មុគស្មាញ។ ទន្ទឹមនឹងនេះ អាស៊ាន​ក៏បាន​ក្លាយ​ទៅ​ជាសមាគមតែមួយ ដំបូល តែមួយ។ ហេតុដូច្នេះ ខ្ញុំគិតថាវៀតណា​ មនិ ងឡាវ គប្បីពង្រីក ស​មិទ្ធិផល ដែល ​ទទួលបាន។ ទំនាក់ទំនងវៀតណាម និងឡាវកាន់តែអភិ​វឌ្ឍន៍ ដើម្បី នាំមកនូវផល​ប្រយោជន៍​ជាក់​ស្ដែង​សម្រាប់​ប្រទេស​ទាំងពីរ។ ប្រការទាំងនេះ នឹងរួមចំណែកធ្វើឲ្យអា​ស៊ានកាន់តែខ្លាំងមាំមួន និងស្ថិ​រភា​ព​ក្នុង​តំបន់​ផង​ដែរ​”។
 
នាបច្ចុប្បន្ន​នេះ វៀតណាម និងឡាវបានផ្ដល់អាទិភាពលើការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព​ពិសេស និងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យឡើងកម្ពស់ថ្មីប្រ​កបដោយភាពជាក់ស្ដែង និ​ងប្រ​សិទ្ធភាព​។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងជាច្រើនដងបន្តគោរ​ពទំនាក់ទំនងរវាងបក្ស​ទាំង​ពីរ រឹត​បន្តឹង​ទំនាក់ទំនងនយោបាយ បង្កើនការអប់រំប្រជាជ​ន ជាពិសេសគឺជំនាន់វ័យក្មេងអំពីប្រ​ពៃណី និងតម្លៃ​នៃទំនាក់​ទំន​ងវៀត​ណាម និងឡាវ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ