10/08/2016 10:46 GMT+7 Email Print Like 0

រកឃើញវីរុសវាយប្រហារគេហទំព័ររបស់ Vietnam Airlines នៅស្ថាប័នអង្គភាពអាជីវកម្មច្រើន

សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Bkav នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ បានចេញផ្សាយសេចក្តីជូនដំណឹងឲ្យដឹងថា បាន​រក​ឃើញវីរុសវាយប្រហារគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរវៀតណាម (Vietnam Airlines) នាថ្ងៃទី២៧ ខែកក្កដា នៅស្ថានប័ន អង្គភាពអាជីវកម្មផ្សេងៗ រួមទាំងស្ថាប័នរដ្ឋាភិបាល សម្ព័ន្ធក្រុមហ៊ុននានានិង ធនាគាមួយចំនួន។ លោក​ Vu Ngoc Son អនុប្រធានសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា  Bkav  បានឲ្យដឹងថា នាបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន Bkav បានចេញផ្សាយឧបករណ៍បោសសំអាតនិងត្រួតពិនិត្យវីរុសឥតគិតថ្លៃ ហើយអ្នកប្រើប្រាស់អាច download ឧបករណ៍នេះតាម links : Bkav.com.vn/ScanSpyware។ លោក Vu Ngoc Son បានឲ្យដឹងថែមទៀតថា៖

“ឧបករណ៍នេះ មិនចាំបាច់ដំឡើងទេ អាចដំណើរការភ្លាមពេល download រួច។ នៅពេលរកឃើញប្រព័ន្ធមានវីរុស administrators នឹងរាយការណ៍ជូនស្ថាប័នមាន សមត្ថកិច្ចដើម្បីទទួលការជួយឧបត្ថម្ភ ដោយសារពេលឃើញវីរុសនេះ មានន័យ ថាប្រព័ន្ធនេះត្រូវពួក Hacker ក្តាប់យករាល់ព័ត៌មានសំខាន់ៗ។​ដោយហេតុនេះ ត្រូវពិនិត្យនិងដោះស្រាយយ៉ាង​ឆាប់រហ័ស”៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ