19/01/2016 09:31 GMT+7 Email Print Like 0

រកឃើញនូវអត្តសញ្ញាណ​ជនរងគ្រោះកា​ណាដាចំនួន៦​នាក់​ក្នុង​ការវាយ​ប្រហារ​ភេរវ​កម្ម​នៅ Burkina Faso


ទាហាន Burkina Faso ឈរយាមនៅខាងក្រៅសណ្ឋាគារ Splendid នាថ្ងៃទី១៧ មករា
(រូបថត៖AFP/TTXVN)

ស្ថាប័នមានសមត្ថកិច្ចកាណាដាបានរកឃើញ នូវអត្តសញ្ញាណរបស់​ជនរងគ្រោះ​កាណាដា​ទាំង៦នាក់​ ដែល​បាន​ស្លាប់​ក្នុង​ការវាយ​ប្រហារ ដោយគ្រាប់​បែកភេរវកម្មតម្រង់ទៅលើសណ្ឋាគារ នៅ Burkina Faso ក្នុង​នោះមាន​មនុស្ស​ចំនួន​៤​នាក់ ក្នុងគ្រួសារមួយ។ ពលរដ្ឋកាណាដាចំនួន៦នាក់នេះស្ថិត ក្នុងចំណោមជនរង​គ្រោះទាំង​២៣នាក់​ ដែល​បានស្លាប់ក្នុងការវាយប្រហារភេរវកម្មតម្រង់ ទៅលើ​សណ្ឋានគារ Splendid នាយប់ថ្ងៃទី១៥ ខែ​មករា (តាម​ម៉ោង​តំបន់)។ ក្រុមភេរវករ បាន​បំផ្ទុះរថយន្តគ្រាប់បែក នៅ​ខាងក្រៅសណ្ឋាគារ មុន​នឹង​ពេល​ខ្មាន់​កាំភ្លើង​ចំនួន​៦​នាក់ ចូលក្នុងចាប់ខ្លួនចំណាប់ខ្មាំងជាង១០០នាក់។ សាខាប្រចាំនៅអាហ្វ្រិក ភាគ​ខាងជើង​របស់​អង្គការ​ភេរវ​កម្ម Al-Qaeda បានទទួលស្គាល់​ដំណើរការវាយ​ប្រហារ និងចាប់ខ្លួនចំណាប់ខ្មាំងនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ