13/06/2018 09:38 GMT+7 Email Print Like 0

យោបល់របស់អ្នកបោះឆ្នោតអំពីការអនុម័តលើច្បាប់សន្តិសុខបណ្តាញអ៉ីធឺណែតរបស់រដ្ឋសភាវៀតណាម


 យោបល់របស់អ្នកបោះឆ្នោតអំពីការអនុម័តច្បាប់សន្តិសុខបណ្តាញអិនធឺណែតរបស់រដ្ឋសភាវៀតណាម

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៨​ នៅសម័យប្រជុំលើកទី៥ នៃរដ្ឋសភា​វៀតណាមនីតិកាលទី១៤ រដ្ឋ​សភាបាន​លើកយោលបល់​អនុម័តលើច្បាប់សន្តិសុខបណ្តាញ​អិនធឺណែត។ នេះគឺជា​ខ្លឹម សារមួយដែល​អ្នកបោះ​ឆ្នោត​ជាច្រើន​បាន​យកចិត្តទុកដាក់។ លោក ​Nguyen Cong An អ្នកបោះឆ្នោតនៅទីក្រុង​ Dong Ha ខេត្ត Qu​ang Tri បានឲ្យដឹង​ថា ៖

“ការដែល​អនុម័តលើច្បាប់សន្តិសុខបណ្តាញអិន​ធឺណែតនឹងជួយ​គ្រប់គ្រង​ឲ្យបាន​ល្អចំពោះ​ការប្រើ​ប្រាស់​បណ្តា​ញ​អិន​ធឺណែត​តាមរយៈ​នោះ យើងអាចគ្រប់គ្រងបាននូវអំពើរបស់​អ្នកប្រើប្រាស់បណ្តាញ​អិន​ធឺណែត​ក្នុងគោល បំណង​ធ្វើការងារ​ខុសច្បាប់។ ខណៈដែលច្បាប់សន្តិសុខបណ្តា​ញអិន​ធឺ​ណែត​បានដាក់ឲ្យអនុវត្តនោះ ស្ថាប័ន​មាន​​សមត្ថកិច្ច​នឹងមានការយន្តកា​ផាកពិន័យ​យ៉ាង​តឹង​រឹង​ជាង​នេះទៅ​ទៀតចំ​ពោះមុខសញ្ញាដែ​លបាន​ឆក់ឱកាស​នៃ​បញ្តាញអិនធឺណែតដើម្បីឃោសនា និងញ៉ុះ​ញ៉ុងរាល់សកម្មភាពប្រឆាំងនឹង​រដ្ឋ ព្រម​ទាំង​ធ្វើឲ្យ​អស្ថិរភាព​សណ្តាប់ធ្នាប់ សង្គមផ​ងដែរ។​  “​រីឯ លោក Vu Van Nhan អ្នកបោះឆ្នោ​តទីក្រុង Nha Trang ខេត្ត ​ Khanh Hoa បាន​ឲ្យដឹង​ថា៖

“ខណៈ​ដែលច្បាប់សន្តិសុខបណ្តាញអិន​​ធឺណែតត្រូវបានអនុ​ម័ត នោះយើងទាំងអស់គ្នានឹងប្រើប្រាស់​បណ្តាញ អិនធឺណែត​ប្រកបដោយ​ភាពឆ្លាតវៃ ដែលគ្មានផល ប៉ះពាល់អាក្រ​ក់ដល់បុគ្គល និងអង្គការ​ណាមួយ​ជាពិសេស​គឺ​ប្រទេស​ជាតិ​។ ប្រទេស    និមួយៗគប្បីមានបទបញ្ចាដោយឡែ​ករបស់ខ្លួន។ ជាពិសេស សំរាប់​បណ្តាញ អ៉ីធឺណេត​​​​​​មនុស្ស​គ្រប់រូបមានការរបៀបប្រើ​ប្រាស់​ផ្សេងៗគ្នា ក៏ប៉ុន្តែខណៈពេល ដែលមា​នច្បាប់តម្រង់​ទិស​ដៅ​ហើយ ​អ្វីៗនឹងបានល្អដែរ។ “៕​

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ