27/03/2015 14:20 GMT+7 Email Print Like 0

យុវវ័យវៀតណាមស្ម័គ្រចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការពារមាតុប្រទេស

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៤ នៃទិវាបង្កើតសម្ព័ន្ធយុវជន​កុម្មុយនិស្តហូជីមិញ នាថ្ងៃទី២៥ខែ​មិនា​​ឆ្នាំ២០១៥ មជ្ឈឹមសម្ព័ន្ធ​យុវជន និងសម្ព័ន្ធយុវជននៃខេត្ត ជាច្រើន​បា​ន​រៀបចំ​សកម្មភាព​ដោយ​មាន​ការ​ចូល​​រួមរបស់យុវជន​ជាច្រើនកុះករ។ នាយប់ថ្ងៃទី២៥ខែមិនាឆ្នាំ​២០១៥​ នៅទីក្រុងហូជីមិញ ភាគ​ខាង​ត្បូង​វៀត​ណាម​ ក្រោយ​ពីពិធី​រំលឹក ខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍​ដ៏សំខាន់នេះ ពិធីប្រគល់ប័ណ្ណសរ​សើរជូន​កម្មា​ភិបាល សម្ព័ន្ធ​យុវជន និងសមាជិកសម្ព័ន្ធយុវជន​ជាគំរូ នៅទូទាំងប្រទេសចំនួន៨៤​នាក់ក្នុងឆ្នាំ២០១៥។ ថ្លែង​សន្ទរ​កថា​​​នៅពិធីនេះ​ លេខាទី១នៃម​ជ្ឈឹមសម្ព័ន្ធ​យុវជន​កុម្មុយនិស្តហូជីមិញ លោក Nguyen Dac Vinh បាន​សង្កត់​ធ្ងន់​​ថា ក្នុង​អំឡុង​៨៤ឆ្នាំ​ចាប់បដិសន្ធិ អភិវឌ្ឍន៍ និងរីកធំធាត់ សម្ព័ន្ធ​យុវជនកុម្មុយនិស្ត​ហូជីមិញ បានអះ​អាង​នូវ​​ឫទ្ធានុភាព ដ៏អង់អាច​ក្លាហាន​ទឹកចិត្តស្មោះត្រង់ ជាដាច់ខាតចំពោះបក្សចំ​ពោះប្រជាជាតិ។ លោក​បានឲ្យ ថែម​​ទៀតថា៖


ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៤នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅទីក្រុងហូជីមិញ (រូបថត៖TTXVN)

“ដើម្បីពង្រីកប្រពៃណី៨២ឆ្នាំកសាង រីកធំធាត់ក្រោមទង់សម្ព័ន្ធយុវជនកុម្មុយនិស្ត​ហូជីមិញ ដ៏រុងរឿង កម្មា​ភិបា​ល​​សម្ព័ន្ធយុវជន និងសមាជិកសម្ព័ន្ធយុវជន​ទាំងឡាយ​សូមសន្យាថា នឹងសាមគ្គី​ស្រុះចិត្ត​គំនិត ខិត​ខំ​ប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយ​ចិត្ត​បញ្ញារបស់​ខ្លួន ដើម្បីអនុវត្តន៍គោល​ដៅនានា​ ដែលមហាសន្និបាត​ទូទាំង​ប្រទេស​លើក​​​ទី១០បាន ដាក់ចេញប្រកប​ដោយជោគ​ជ័យ ប្រឡងប្រណាំង​បង្កើត​ស្នាដៃ​ស្វាគមន៍​មហា​សន្និ​បាត​បក្ស​គ្រប់​​ជាន់​ថ្នាក់ ឆ្ពោះទៅមហាសន្និ​បាតបក្ស​ទូទាំងប្រទេសលើកទី១២។”

នាថ្ងៃ​ដដែល​នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាម បានប្រព្រឹត្ត​ទៅ​កម្មវិធី “យុវវ័យ Thai Nguyen មោ​ទ​នៈបោះ​ជំហានក្រោម​ទង់បក្ស” ដោយមាន​ការ​ចូលរួម របស់យុវ​ជនជាង​២០០នាក់​ដែល​តំណាង​ឲ្យ​យុវ​ជន​​​រាប់ម៉ឺន​នាក់​លើភូមិ​ភាគខេត្ត។ ជាមួយគ្នា​នោះ សម្ព័ន្ធយុវ​ជន​ខេត្ត Lam Dong បាន​រៀប​ចំជំនួប​សន្ទនា​ online រវាង​ថ្នាក់ដឹកនាំខេ​ត្តជាមួយកម្មាភិបាលសម្ព័ន្ធយុវជន​ឯកទេស នៅទូទាំងខេត្ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ