17/07/2018 09:40 GMT+7 Email Print Like 0

យុវវ័យកងទ័ពវៀតណាមរៀបចំសកម្មភាពរំលឹកគុណូបការៈជាច្រើនចំពោះគ្រួសារគោលនយោបាយ


 តំណាងកងទ័ពប្រគល់ផ្ទះមេត្តាធម៌ជូនចំពោះគ្រួសារគោលនយោបាយ

 នាថ្ងៃទី១៥ ​ខែកក្កដា ឆ្នាំ​២០១៨ នៅស្រុក P​huc Tho រដ្ឋធានីហាណូយ គណៈ​កម្មការ យុវ​ជនកងទ័ពសហការ ជាមួ​យស្នង​ការនយោបាយបញ្ជាការដ្ឋានរដ្ឋធានី ​ហាណូយ មន្ទីរពេទ្យយោធា ​១០៥ និង​អគ្គក្រុម​ហ៊ុន​សេដ្ឋកិច្ច​បច្ចកទេស​ឧស្សាហកម្ម​ ការពារជាតិ​បានរៀបចំ​ពិធីបំផុសសក​ម្មភាពតបស្នងសងគុណ និ​ងគោលនយោ បាយស​ង្គម​កិច្ចរបស់យុវវ័យកងទ័ព​ ក្នុងឱកាសរំលឹកខួបលើកទី៧១ទិ​វាយុទ្ធជន ពិការ​ យុទ្ធជនពលី (ថ្ងៃ​ទី២៧ កក្កដា)​។
 
វរៈសេនីឯកបម្រុង ​Dinh Quoc Hung ប្រធានគណៈកម្មការយុវ​ជនកងទ័ព​បានឲ្យដឹងថា អង្គការយុវជន​ក្នុង​កង​​ទ័ពទាំងមូល​បាន និងកំពុងសហការរៀ​បចំ “ដំណើររំលឹកគុណ” ដោ​យមានសកម្មភាព​សុខុមាលភាព​សង្គម ត​បស្នងសងគុណនៅលើទូទាំងប្រទេស។ រាល់សកម្មភាពជាក់ស្ដែ​ងក្នុង “ដំណើររំលឹកគុណ” ​របស់យុវជន​កង​​ទ័ព​នា​ឆ្នាំនេះរួមមាន​៖ ការសាកសួរសុខទុក្ខ លើកទឹ​កចិត្ត ជូនឧបករណ៍ផលិតក​ម្មនិង​ប្រើប្រាស់ ជូន​អំណោយ​ ជួយឧបត្ថម្ភជួសជុល កសា​ងផ្ទះ រៀបចំការពិនិត្យព្យា​បាល​ជំងឺ ផ្ដល់ថ្នាំឱសថឥត​គិតថ្លៃជូន​ចំពោះ​មុខ​​សញ្ញាគោល​នយោបាយនិងប្រជាជននៅ​តំបន់នានា ពិសេសគឺតំបន់ឆ្ងាយដា​ច់ស្រយាល តំបន់​ព្រំដែន​ កោះ​សមុទ្រ និងតំបន់មានអត្ថន័យ​គន្លឹះខាង​សន្តិសុខការពារជាតិ។
 
ក្រៅពីនោះ យុវវ័យកងទ័ពក៏ចូលរួមបោសសម្អាត ជួសជុល កែលំ​អឈាបនដ្ឋាន​និងទីធ្វើសក្ការៈ​បូជាយុទ្ធជន​ពលី ​និងរៀប​ចំកម្មវិធីសិល្បៈរំលឹកគុណនៅឈា​បនដ្ឋានយុទ្ធជនពលីជាតិវិថីលេខ​៩ នៅខេត្ត Quang​ Tri ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ