18/07/2016 08:14 GMT+7 Email Print Like 0

យុវជន-និស្សិតអាណិកជនវៀតណាមអុជធុបនៅកំពែងបុរាណ Quang Tri

បន្តដំណើរ “ជំរុំវិស្សមកាល២០១៦” នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ សម្ព័ន្ធ​យុវជន​និស្សិត​អាណិកជន​វៀត​ណាម បាន​ទៅគោរពវិញ្ញាណក័្ខន្ធ និងដាក់​ផ្កានៅមណ្ឌល​កេរិ៍ដំណែល​ប្រវត្តិសាស្ត្រ​ពិសេស កំពែង​បុរាណ Quang Tri ។នៅ ទីនេះ​ក្រុមយុវជនអាណិកជនវៀតណាម បានទទួលនូវ​ព័ត៌មាន​អំពីដំណើរ​ការ​តស៊ូ ប្រយុទ្ធ​យ៉ាង​អង់​អាច​ក្លាហាន និងការលះបង់វីរភាពរបស់មនុស្សរាប់ពាន់នាក់ លើទូទាំងប្រទេសក្នុង​សមរភូមិ​រយៈ​ពេល៨១ទាំង​យប់​ទាំង​ថ្ងៃនា​ឆ្នាំ១៩៧២។ មណ្ឌលកេរិ៍ដំណែលកំពែង​បុរាណ Quang Tri ត្រូវបាន​ចាត់ទុក​ជាផ្នូរ​រួម​របស់​យុទ្ធ​ជន​ពលីរាប់​ពាន់​នាក់ ដែល​លះបង់ជីវិតរបស់ខ្លួន ដើម្បីនាំមកសន្តិភាពជូន ប្រទេសជាតិបច្ចុប្បន្ន។

​ក្នុងឱកាសនេះដែរ ក្រុមយុវជនអាណិកជនវៀតណាម បានទៅអុជធុប ដាក់​កម្រង​ផ្កាជូន​វិញ្ញាណក័្ខន្ធ​យុទ្ធជន​ពលីនៅ​ឈាបន​ដ្ឋាន​យុទ្ធជនពលី​ផ្លូវ​លេខ​៩​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ