17/11/2015 08:48 GMT+7 Email Print Like 0

យុវជនវៀតណាម-កម្ពុជានិងឡាវសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច


យុវជនវៀតណាម-កម្ពុជានិងឡាវសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច
(រូបថតៈ Đình Trân/TTXVN)

ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ​២០១៥ នៅទីក្រុងសៀមរាប (កម្ពុជា) សម្ព័ន្ធ​សមាគម​យុវជន​កម្ពុជា​បាន​រៀប​ចំ​សិក្ខាសាលាក្រោមប្រធានបទ “អង្គ ភាពអាជីវកម្មសហប្រតិបត្តិការឆ្ពោះទៅស្វែងរកឱកាសវិនិយោគ” សំដៅ បង្កើន​ចំណងសាមគ្គីភាព មិត្តភាពនិងពង្រីកតួនាទីរបស់យុវជន នៃប្រទេសទាំងបីវៀតណាម កម្ពុជា​និង​ឡាវ​ក្នុង​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ ថ្លែងមតិនៅ​សិក្ខាសាលា ប្រធាន​សម្ព័ន្ធ​សមាគម​យុវជន​កម្ពុជា​លោក ហ៊ុន ម៉ានី​បានសង្កត់ធ្ងន់​នូវគោលដៅសំខាន់ នៃកិច្ចប្រជុំលើកនេះ សំដៅលើកកំពស់ តួនាទីនិងការចូល​រួម​របស់​យុវជន​ ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងបី ​និង​ឆ្ពោះទៅ​ការ​បង្កើត​បណ្តាគំរោង​ការសហប្រតិបត្តិការួម រវាងអង្គភាព​អាជីវកម្មវ័យក្មេងរវាងប្រទេសទាំងបីផងដែរ៕
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ