15/10/2017 07:21 GMT+7 Email Print Like 0

យុវជនវៀតណាមរួមដំណើរជាមួយយុវជនពិភពលោក

ចាប់ពីថ្ងៃទី១២ដល់ទី១៣ ខែតុលា ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ីបានប្រព្រឹត្តទៅសន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពីការងារយុវជនជាតិ។ ចូលរួមសន្និសីទមានគណៈប្រតិភូ ចំនួន៧០មកពីទ្វីបទាំង៥។ 


 ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖ TTXVN)

គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃលោក Nguyen Trong Thua អញ្ជើញចូលរួមសន្និសីទ។ អង្គសន្និសីទលើកនេះផ្ដោតការពិភាក្សាលើខ្លឹមសារមួយចំនួនដូចជាអប់រំ វិទ្យាសាស្ត្រ សុខាភិបាល​និងកំណត់ទិសដៅវិជ្ជាជីវៈសំរាប់យុវជន។

អនុរដ្ឋមន្រ្តីលោក Nguyen Trong Thua បានថ្លែងបទវិចារណកថា ដែលក្នុងនោះសង្កត់ធ្ងន់ថា យុវជន​វៀត​ណាម​ជានិច្ចកាលរួមដំណើរជាមួយយុវជនពិភពលោក។ លោកស្នើថា ក្រោយពីសន្និសីទនេះ អ.ស.បនឹងអនុម័តលើរបៀបវារៈសកលស្ដីពីការកំណត់តួនាទីរបស់យុវជនក្នុងការដណ្ដើមបានការអភិវឌ្ឍន៍ដោយនិរន្តរភាព​ឲ្យសមស្របជាមួយតម្រូវការផ្លាស់ប្ដូរជានិច្ចរបស់យុវវ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ